កូវីដ-១៩
ពលរដ្ឋនៅភ្នំពេញជាង២ម៉ឺននាក់ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ១៩
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា មានពលរដ្ឋប្រមាណជាង២៣៨០៤នាក់ ដែលមិនបានទទួលវ៉ាក់សាំង ដោយហេតុផលបញ្ហាសុខភាព ការថ្លែងបែបនេះនៅក្នុងឱកាសយុទ្ធនាការបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានចាប់ផ្ដើម ចាក់ វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ទី១០ខែកុម្ភៈឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹមថ្ងៃទី០៧ខែកក្កដាម្សិលមិញនេះ គឺមានប្រជាពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ២១២៨៧៩១នាក់។

ចំណែកអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣៨០៤នាក់ ដោយអ្នកទាំងនេះ ជាប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន។

លោកជំទាវបន្តថា ការកើនឡើងចំនួនអ្នកចាក់រហូតដល់ជាង២លាន១សែននាក់ស្មើនឹង១២៣,៦៥ភាគរយនេះ គឺដោយសារយើងបានចាក់អោយប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករនិងជនបរទេសនៅស្រុកខ្មែរ។

ដោយឡែកសម្រាប់អ្នកនៅភ្នំពេញចំនួនភាគរយដែលប្រជាពលរដ្ឋបានចាក់គឺមានចំនួន៩៩,២២ភាគរយ ហើយយចំនួនដែលនៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ខែកក្កដានេះ ហើយក្រុមគ្រូពេទ្យនឹងបន្តសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោហ៊ុនសែន៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


