កូវីដ-១៩
ឧបករណ៍តេស្តរហ័សរកកូវីដ-១៩ អាចរកទិញនៅកន្លែងណាបាន?
បន្ទាប់ពីក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមានការធ្វើតេស្ដរកកូវីដ-១៩ ដោយខ្លួនឯង ព្រមទាំងទទួលស្គាល់ឧបករណ៍ធ្វើតេស្តរហ័សចំនួន៤ក្រុមហ៊ុន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ចរាចរណ៍ទិញលក់ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩នេះ អាស្រ័យលើក្រុមហ៊ុនឯកជនដែលមានច្បាប់ជាអ្នកនាំចូល ដោយតម្រូវឱ្យដាក់លក់តាមឱសថស្ថានស្របច្បាប់។

ទាក់ទងទៅនឹងមានការឃោសនាលក់ឧបករណ៍ធ្វើតេស្ដកូវីដ-១៩ តាមបណ្ដាញសង្គមនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើនេះ មានប្រសាសន៍បន្តថា ការធ្វើតេស្តដោយឧបករណ៍មិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល គឺមិនអាចជឿទុកចិត្តបានទេ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់ មុននឹងទិញ និងយកឧបករណ៍តេស្ដរហ័សកូវីដ-១៩ ណាមួយមកប្រើប្រាស់ ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដ។

បច្ចុប្បន្នក្រសួងសុខាភិបាលបានផ្ដល់ការទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពី៤ក្រុមហ៊ុនមានដូចជា ក្រុមហ៊ុន Abbott ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ក្រុមហ៊ុន Roche ផលិតឧបករណ៍តេស្ដរហ័សរក អង់ទីហ្សែនកូវីដ-១៩ ឈ្មោះ ROCHE SARS-CoV-2 Rapid Antigen Test 25T ក្រុមហ៊ុន SD Biosensor ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ STANDARD Q COVID-19 Ag Test និងក្រុមហ៊ុន Phase Scientific ផលិតឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឈ្មោះ INDICAID COVID-19 Rapid Antigen Test។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្ដល់ការទទួលស្គាល់ និងការអនុញ្ញាតឧ្យមានការប្រើប្រាស់នៅកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ។

គួររំលឹកផងដែរថា នៅដើមខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 rapid antigen test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣.៧ ដុល្លារ ក្នុងគោលដៅយកទៅប្រើប្រាស់ប៉ុណ្ណោះ ដើម្បីរារាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងរារាំងការផ្ទុះក្នុងសហគមន៍។
ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ដល់ស្ថាប័នណាដែលមានបុគ្គលិកធ្វើការកកកុញ ចាប់ពី១០០នាក់ឡើងទៅ និងស្ថាប័នណាដែលមានទីតាំងស្ថិតក្នុងតំបន់ហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែកឯស្ថាប័នឯកជនដែលមានបុគ្គលិកធ្វើការក្រោម១០០នាក់ជាប្រចាំថ្ងៃ និងមិនស្ថិតក្នុងតំបន់រាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្រសួងនឹងលក់ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ជូនតាមក្រោយ។

គួរបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ ខណៈប្រជាពលរដ្ឋមានចំនួនច្រើន ហើយក្រុមគ្រូពេទ្យមានចំនួនតិច និងដើម្បីបញ្ចៀសភាពយឺតយ៉ាវ និងគ្រប់គ្រងសភាពការណ៍មិនបានទាន់ពេលវេលា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


