ព័ត៌មានអន្ដរជាតិ
ចិន បង្កើតឧបករណ៍តេស្តកូវីដតាមដង្ហើម ឃើញលទ្ធផលក្នុងពេលត្រឹម ១០ នាទី ឯប្រសិទ្ធភាពកប់
ការស្រាវជ្រាវចុងក្រោយដោយក្រុមជនជាតិចិន បានរកឃើញពិធីជួយសង្គ្រោះមនុស្សពីការឈឺចាប់ ឬមិនស្រួលក្នុងការតម្បារបំពង់ក ឬច្រមុះសម្រាប់ការធ្វើតេស្តរកជំងឺកូវីដ ១៩ ហើយវាក៏ចំណេញពេលវេលាផងដែរ ។

វិធីសាស្ត្រធ្វើតេស្តថ្មីនេះ គឺតម្រូវឲ្យអ្នកជំងឺដកដង្ហើមចូលក្នុងថង់មួយរយៈពេល ៣០ វិនាទី និងរកឃើញលទ្ធផលត្រឹម ៥ ទៅ ១០ នាទីប៉ុណ្ណោះ ។
ដោយដកស្រង់សម្ដីពីលោក Yao Maosheng សាស្រ្តាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្មនៃសាកលវិទ្យាល័យ Peking, កាសែត The Global Times កាលពីថ្ងៃពុធបានរាយការណ៍ថា ការធ្វើតេស្តនេះមានភាពត្រឹមត្រូវខ្ពស់ និងអាចបែងចែកភាពខុសគ្នារវាងអ្នកផ្ទុកកូវីដ មនុស្សដែលមានសុខភាពល្អ និងអ្នកជំងឺផ្លូវដង្ហើមផ្សេងទៀតជាដើម ។

ការសិក្សាស្រាវជ្រាវនេះផ្អែកលើការដកដង្ហើមរបស់អ្នកជំងឺកូវីដចំនួន ៧៤ នាក់ អ្នកជំងឺផ្លូវដង្ហើមផ្សេងទៀតចំនួន ៣០ នាក់ និងមនុស្សមានសុខភាពល្អចំនួន ៨៧ នាក់ ហើយលទ្ធផលត្រឹមត្រូវរបស់វាមានពី ៩១ ទៅ ១០០ ភាគរយ ។
ទន្ទឹមនោះ វិធីតេស្តរហ័ស និងភាពត្រឹមត្រូវខ្ពស់នេះ ធ្វើឲ្យវិធីសាស្ត្រថ្មីនេះមានភាពប្រសើរជាងការប្រៀបធៀបជាមួយតេស្តរហ័សផ្អែកលើអង់ទីហ្សែន ខណៈវាក៏មានតម្លៃទាបផងដែរ ពោលចំណាយអស់ ១០ យ័ន (១.៥0 ដុល្លារ) បើប្រៀបធៀបជាមួយតេស្តម៉ាស៊ីន PCR ដែលគិតថ្លៃ ៨០ យ័ន (១២.៥០ ដុល្លារ) ។

គួរបញ្ជាក់ថា ការធ្វើតេស្តនេះក៏មានសមត្ថភាពកំណត់អត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ដែលបានធ្វើសំណាកបំពង់ ក អវិជ្ជមានមិនពិតផងដែរ ខណៈអ្នកឆ្លងមិនបញ្ចេញរោគសញ្ញា និងចេញរោគសញ្ញាមុន អាចត្រូវបានរកឃើញនៅដំណាក់កាលឆ្លងដំបូង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ផ្ទុះករណីឆ្លងកូវីដថ្មីភ្លាម ចិន ចាត់វិធានការតឹងរ៉ឹង ដោយមិនបង្អង់យូរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


