កូវីដ-១៩
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្ត វិធានការ ដើម្បីបង្ការនិងទប់ស្កាត់ កូវីដ១៩
រតនគិរី ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី សេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានា ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរីកន្លងមកនេះ។
រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដែលវិធានការទាំងនោះរួមមាន -ការបិទជាបណ្ដោះអាសន្នតំបន់មួយចំនួនក្នុងក្រុងបានលុង រឹតបន្តឹងការធ្វើដំណើរភូមិសាស្ត្រខេត្តនិងការកំណត់តំបន់មួយចំនួនក្នុងក្រុងបានលុង ជាតំបន់លឿងទុំ នឹងតំបន់លឿងជាដើម។ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ជាពិសេសការឆ្លងរាលដាលចូលក្នុងសហគមន៍នៃក្រុងបានលុងខេត្តរតនគិរីដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ។
មកដល់ពេលនេះ បើទោះបីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ យើងអាចគ្រប់គ្រងសភាពការណ៍បាន និងមិនមានករណីចម្លងជាលក្ខណៈប្រមូលផ្ដុំទៀតយ៉ាងណាក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា នៅតែមានការចម្លងលក្ខណៈរាយប៉ាយនៅតាមភូមិមួយចំនួនក្នុងខេត្ត ដោយទំនាក់ទំនងមនុស្សនៅក្នុងជីវភាពប្រចាំថ្ងៃនិងករណីមួយចំនួនបានឆ្លងរហូតដល់មូលដ្ឋានភូមិ-ឃុំ ដែលនៅឆ្ងាយពីទីប្រជុំជន រួមជាមួយនឹងការឆ្វេងប្រហែសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចជំនាញរបស់យើង៕
ដោយ ៖ វុទ្ធឦសាន


អានពិស្តារ ៖
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


