អាជីព
គណៈកម្មការគ្រប់គ្រងផ្សារប្រាប់ពីស្ថានភាពក្នុងផ្សារក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩
ប្រធានគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ទីផ្សារមួយចំនួននៅរាជធានីភ្នំពេញ មិនដូចពេលមុនៗនោះទេ ដោយផ្សារខ្លះមានអាជីវករចូលលក់ច្រើន តែផ្សារខ្លះមានអាជីវករលក់ដូរប្រមាណ៣០ភាគរយធ្វើឱ្យទីផ្សារមានលក្ខណៈស្ងាត់ មិនមានភ្ញៀវចេញចូល នោះគឺដោយសារតែស្ថានភាពជំងឺកូវីដ-១៩មិនថមថយ ពិសេសថែមទៀតនោះ មានផ្សារមួយចំនួនមានអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់ ហើយអាជ្ញាធរក៏បានបិទជាបន្តបន្ទាប់ផងដែរនោះ។

លោកស្រីប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣ កក្កដានេះ ថា ផ្សារធំថ្មីនៅពេលនេះមានអាជីវករចូលលក់ដូរចំនួនតែ១២៩៧តូបប៉ុណ្ណោះ ក្នុងចំណោមតូបសរុបចំនួន៣៤៧៦តូបស្មើនឹង៣៧ភាគរយ។
លោកហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឬស្សីបានមានប្រសាសន៍លើកឡើងនៅថ្ងៃនេះដែរថា ផ្សារអូរឬស្សីមានអាជីវករចូលលក់ដូរ ប្រមាណជាង៣០ភាគរយប៉ុណ្ណោះ គឺថយចុះច្រើន បើប្រៀបធៀបពេលមុន ក្នុងតំណាក់កាលកូវីដ-១៩ដូចគ្នា នោះក៏ដោយសារពួកគាត់ខ្លាចឆ្លងជំងឺនេះដែរ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍នៅថ្ងៃនេះដែរថា សម្រាប់ផ្សារទួលទំពូង មានអាជីវករចូលលក់ដូរ ប្រមាណជាង៥០ភាគរយប៉ុណ្ណោះ ដោយសារថា ក្នុងរយៈពេលចុងក្រោយនេះផ្សារមួយចំនួនមានការឆ្លងនិងបានបិទជាបន្តបន្ទាប់ ម្យ៉ាងមិនមានភ្លៀវចេញចូលច្រើនផងនោះ ពួកគាត់ក៏បង្ខំចិត្តបិទតូបតែម្តង។
លោក គួច ចំណានប្រធានគណៈកម្មការផ្សារច្បារអំពៅមានប្រសាសន៍បញ្ជាក់ថា សម្រាប់ផ្សារច្បារអំពៅ វិញ អាជីវករចូលលក់ដូរ ប្រមាណជាង៥០ភាគរយដែរ។ តែសម្រាប់ផ្សារបន្លែច្បារអំពៅវិញលោកសាន់ប៊ុណ្ណា ដែលជាប្រធានផ្សារបន្លែច្បារអំពៅបានបញ្ជាក់ថា ចំពោះផ្សារបន្លែច្បារអំពៅអាជីវករចូលលក់ដូរ ១០០ភាគរយ។

បើទោះបីជាយ៉ាងណាក្តីប្រធានគណៈកម្មការផ្សារទាំងប៉ុន្មានខាងលើបញ្ជាក់ថា គណៈកម្មការផ្សារទាំងអស់នៅតែបន្តការផ្សព្វផ្សាយការណែនាំ ការបាញ់អាកុល ការវាស់កំដៅ និងការបំពាក់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ StopCovid នៅតាមច្រកសំខាន់ៗនៃផ្សារទាំងអស់នេះដដែរ និងម៉ឺងម៉ាត់ជាងមុនថែមទៀតផង៕អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ