Connect with us

កូវីដ-១៩

សិប្បកម្ម​ទឹកត្រី​ខាងត្បូង​សាលាសង្កាត់​ព្រែកប្រា ​ត្រូវ​បាន​បិទទ្វារ​បន្ទាប់ពី​កម្មករ​ឆ្លង​កូ​វីដ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ សិប្បកម្ម​ផលិត​ទឹកត្រី​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៦៩​ភូមិ​អូរអណ្តូង​១ ​សង្កាត់ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​បិទទ្វារ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៧​ខែសីហា​ដោយសារ​តែមាន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីរាយការណ៍​ពី​លោកស្រី ជួប ស៊ីយ៉ុ​ន ចៅ​រង​ទី​១​សង្កាត់​ព្រែកប្រា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃរសៀល​ថ្ងៃទី​៦​ខែសីហា​កន្លងទៅ​ក្រុមគ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះមក​យក​សំណាក​ទៅលើ​កម្មករ​ចំនួន​២២​នាក់​ដែល​បំរើការ​នៅ​សិប្បកម្ម​ទឹកត្រី​ដែល​ស្ថិតនៅ​ខាងត្បូង​សាលាសង្កាត់​ព្រែកប្រា​បន្ទាប់ពី​មាន​កម្មករ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​បន្ទាប់ពី​យក​សំណាក​ពី​កម្ម​ករទាំង​២២​នាក់​រួចមក​គ្រូពេទ្យ​បានសម្រេច​ឲ្យ​បិទ​ខ្ទប់​ទីតាំង​សិប្ប​កម្មនេះ​ទាំងមូល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ដល់​សហគមន៍​។

តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សិប្បកម្ម​ខាងលើ​បាន​និយាយថា ​អាចមាន​អ្នក​ពាក់​ព័ន្ធ​ទៅលើ​បងប្អូន​កម្មករ​ទាំង​២២​នាក់​ មុនពេល​ដឹងថា ​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​ក្នុង​សិប្ប​កម្មនេះ​។ ដូច្នេះ​បើសិនជា​បងប្អូន​សាច់ញាតិ​កម្មករ​ទាំង​២២​នាក់​បើសិន​ជាមាន​អាការៈ​មិន​ស្រួល សូម​រួសរាន់​ទៅពិនិត្យ​សំណាក​ជាបន្ទាន់​ដើម្បី​ងាយស្រួល​ក្នុងការ​ព្យាបាល​ឆាប់​ជាសះស្បើយ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម