កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន៖ “សូមត្រៀមខ្លួនឆ្លើយតបការកើនឡើងអូមីក្រុង កុំឱ្យហួសខ្សែបន្ទាត់ក្រហម”
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅរសៀលនេះ បានអំពាវនាវប្រជាពលរដ្ឋ សូមត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងការអាចកើនឡើងជាបន្តបន្ទាប់នៃការឆ្លងអូមីក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឱ្យហួសខ្សែបន្ទាត់ក្រហម។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ដោយសារការចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្នុងសភាពចំនួនជាង៣ខ្ទង់ជារៀង រាល់ថ្ងៃ គួរឱ្យព្រួយបារម្ភណាស់ សូមបុគ្គលគ្រប់រូបត្រូវតែបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យបានហ្មត់ចត់ជាទីបំផុតពីឥឡូវនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជាចាំបាច់នូវ “៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ” ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយរបស់លោកអ្នក ព្រោះ Omicron កំពុងតែចរាចរឆ្លងយ៉ាងលឿននៅ ក្នុងសហគមន៍របស់យើងហើយ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បានក្រើនរំលឹកថា សូមកុំភ្លេច “៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” យើងរួមគ្នាអនុវត្តពីឥឡូវនេះតទៅ និងកាត់បន្ថយ ការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្តុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀស ផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត លើកឡើងថា៖ “អូមីក្រុងមកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ឱ្យបានទាន់ពេល មិនត្រូវបណ្តោយឱ្យឆ្លងរាល ត្រៀមខ្លួនគ្រប់ពេល ការពារកាយា ពីការវ៉ៃលុកនៃកូវីដ-១៩”។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ប្រទេសកម្ពុជា បានឈានឡើងពីខ្ទង់ដល់ ដល់ខ្ទង់រយក្នុងមួយថ្ងៃ។ ជាក់ស្ដែងម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ អ្នកជំងឺឆ្លងក្នុងសហគមន៍ចំនួន ២១៨ ករណី ចំណែកថ្ងៃនេះមានចំនួន ១២៦ ករណី ដែលអ្នកជំងឺភាគច្រើន គឺស្ថិតនៅក្រុមយវ័យ ឬក្រុមវ័យកណ្ដាល។ គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២២ ៤៦៨ ករណី ក្នុងនោះ ប្រភេទអូមីក្រុង ក្នុងសហគមន៍មានចំនួនសរុប ១ ៤២២ ករណី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


