ជីវិតកម្សាន្ដ
កម្រឃើញ ទីបំផុត ទិនហ្វី ព្រមបង្ហាញមុខមាត់ពិត នៅអាយុ ៦៣ ឆ្នាំ
ចាប់តាំងពីប្រឡូកអាជីពសម្ដែង ជិត៤០ឆ្នាំ ស្ដេចកំប្លែងដ៏ល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក Stephen Chow ដែលទស្សនិកជននិយមហៅហាតួ ទិនហ្វី កម្រនឹងបង្ហាញមុខមាត់ពិតឲ្យគេឯងបានឃើញលោកថា តើប្រែរូបរាងទៅជាយ៉ាងណាហើយ ក្រោយពុំសូវបង្ហាញខ្លួនជាតារាសម្ដែងដូចមុន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកស្រាប់តែបង្ហាញមុខមាត់ពិត ឲ្យមហាជនបានច្បាស់កាន់តែច្បាស់ ក្នុងពេលដែលតារាជើងចាស់ហុងកុង បានបង្ហោះរូបថតជាមួយតារាចម្រៀងប៉ុប Jay Chou ។ ទោះបីជាគាត់បានពាក់មួក ហើយគ្រាន់តែបង្ហាញសក់ពណ៌សបន្តិចក៏ដោយ ក៏វាមិនបានបិទបាំងភាពទាក់ទាញក្នុងនាមជាតារាឆ្នើមនោះទេ។
តាមរយៈរូបភាពដែលលោកថតជាមួយតារាចម្រៀង Jay Chou នាំឲ្យមនុស្សម្នាជាច្រើនបានបញ្ចេញមតិថា ថ្វីដ្បិតែគាត់ចាស់មានសក់ស្កូវមែនពិត តែមើលៗយូរៗទៅស្ដេចកំប្លែងដ៏មានទេពកោសល្យរូបនេះកាន់តែសង្ហាតាមអាយុ។ វាពិបាកក្នុងការជឿថា គាត់មានអាយុ ៦៣ ឆ្នាំ ព្រោះរូបរាងរបស់គាត់នៅតែមិនផ្លាស់ប្តូរ។
យ៉ាងណាក៏ដោយ ដូចដែលទស្សនិកជនជាច្រើនបានដឹងស្រាប់ហើយថា Stephen Chow គឺកម្រនឹងបង្ហាញរូបរាងបច្ចុប្បន្នឲ្យគេឃើញណាស់ បើទោះបីជាស្ថិតនៅក្រោយឆាកសម្ដែងក្ដី។ ជារឿយៗ លោកតែងតែងពាក់មួកបិទបាំងមុខមាត់ពិត ដែលនោះធ្វើឲ្យអ្នកគាំទ្រលោកពិបាកវាស់ស្មានថា តួកំប្លែងដ៏ក្រមិចក្រមើមនេះមានសភាពយ៉ាងណាទៅហើយ ក្នុងពេលដែលតារាប្រុសស្រី ដែលស្រករនឹងលោក ក៏មានអាយុជ្រេនិងរូបរាងចាស់ទៅតាមវ័យអស់ហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ លី លានជា ទទួលការវះកាត់ដុំសាច់ក្នុងវ័យ៦២ឆ្នាំ បានដោយជោគជ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


