ជីវិតកម្សាន្ដ
BamBam សមាជិក GOT7 ត្រូវឃុំខ្លួនធ្វើចត្តាឡីស័ក ក្រោយអ្នករួមការងារម្នាក់ មានវិជ្ជមានកូវីដ១៩
កាលពីថ្ងៃទី ១២ ខែមេសានេះ ទីភ្នាក់ងាររបស់តារាចម្រៀងប្រុស BamBam សមាជិក GOT7 បានបញ្ឈប់សកម្មភាព ឬផ្អាកបណ្ដោះអាសន្នភ្លាមៗបន្ទាប់ពីរកឃើញបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនមានវិជ្ជមានកូវីដ១៩។

ទីភ្នាក់ងារបានបង្ហាញឲ្យដឹងថា បុគ្គលិកម្នាក់នៅក្នុងនោះបានទៅធ្វើតេស្តកូវីដ១៩ ហើយបានបញ្ជាក់ថាបុគ្គលិករូបនេះ រកឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ៩ ខែមេសា។ បើតាមឲ្យដឹងបន្តទៀតថា បុគ្គលិកទាំងអស់ រួមទាំងតារាសិល្បៈរបស់ខ្លួនផងដែរ ដោយមានទាំងតារាប្រុស BamBam ធ្លាប់ធ្វើតេស្តម្ដងរួចហើយ កាលពីថ្ងៃទី ១០ ខែមេសា លទ្ធផលទាំងអស់គឺអវិជ្ជមាន។

ទោះជាយ៉ាងណាអ្នកទាំងអស់ រួមទាំង BamBam នៅតែបន្តឃុំខ្លួនឯង ១៤ថ្ងៃ ដើម្បីឲ្យកាន់តែច្បាស់។ ទាក់ទងនឹងរឿងរ៉ាវខាងលើក្រុមហ៊ុន Abyss ក៏បានប្រកាសលុបចោលរាល់សកម្មភាពដែលពួកគេបានគម្រោងទុកនឹងធ្វើឡើង ហើយគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏សាហាវនេះ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖កាន់តែរាលដាលខ្លាំងក្នុងសិល្បៈថៃ! តួអង្គជេកក្នុងរឿង «ឡៃឡាធីតាយក្ស» ឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


