Connect with us

ជីវិតកម្សាន្ដ

អេដា ស្នើស្ថាប័ន MUC ទុករឿងចម្រូងចម្រាស់មួយឡែកសិន ហើយងាកមកបំពេញតួនាទីឱ្យចប់ចុងចប់ដេីម​

បានផុស

នៅ

តារាចម្រៀង Hip Hop អ្នកនាង អេដា នៅថ្ងៃទី១០វិច្ឆិកា ពោលគឺស្របពេលដែលលេចឮនូវរឿងចម្រូងចម្រាស់កំពុងកើតឡើងនៅក្នុងស្ថាប័ន Miss Universe Cambodia ខណ:ពេលដែលបវរកញ្ញាតំណាងកម្ពុជា ហ្វីយ៉ាតា ចេញទៅប្រកួតនៅថៃនោះ ខ្លួនបានស្នើដល់ស្ថាប័ន MUC ទុករឿងចម្រូងចម្រាស់មួយឡែកសិន ហើយងាកមកបំពេញតួនាទីឱ្យចប់ចុងចប់ដើមដើម្បីបំផុសបំផុលការបោះឆ្នោតគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ បញ្ហានៃរឿងរ៉ាវចម្រូងចម្រាសក្នុងស្ថាប័នខាងលើនេះ បានកើតឡើងតាំងពីមុនបវរកញ្ញា ហ្វីយ៉ាតា ចេញទៅប្រកួតលើឆាកអន្តរជាតិនៅថៃ ពាក់ព័ន្ធនឹងក្រុមហ៊ុនដែលគ្រប់គ្រងស្ថាប័ន MUC ធ្លាប់ប្រកាសមិនទទួលខុសត្រូវលើការចេញទៅប្រកួតលើឆាកអន្តរជាតិរបស់ហ្វីយ៉ាតាដែលជាម្ចាស់មកុដ Miss Universe Cambodia 2025។

តារាចម្រៀងស្រី អេដា បានលើកឡើងថា “ស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធនឹងកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាស់ផ្ទាល់ខ្លួនមួយឡែកសិន ​ហេីយចូលមកបង្ហេីយការងារដែលបានចាប់ផ្តេីមឱ្យចប់ចុងចប់ដេីម​ បូករួមទាំងការបង្ហោះពីសម្មភាពប្រឡងរបស់បេក្ខភាពតំណាងកម្ពុជា​នៅលេីទឹកដីប្រទេសថៃ​។

អ្នកនាង អេដា និយាបន្តថា ពិសេសគឺបំផុសបំផុលការបោះឆ្នោតគាំទ្រ​ និង ធ្វេីបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោ​របស់បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗ​ឱ្យប្រជាជនកម្ពុជា និងពិភពលោកបានដឹងព្រោះនេះជាផេកផ្លូវការ​តំណាងឱ្យកម្ពុជា​ ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំឱ្យប្រទេសជាប់របងគេមេីលងាយ​ព្រោះ Fiyata បានជាទៅដល់ប្រទេសគេហេីយជាន់ឆាកគេហេីយចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ”​។

តារាចម្រៀងរូបនេះ បន្ថែមដែរថា “ឯណាសំឡេងវិជ្ជមានគាំទ្រស្រ្តី និងមាតា ដែលអ្នកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?This is the platform to support our Woman to raise her voice, not holding her back. Gather your senses and finish what you have started”។

គួរបញ្ជាក់ដែថា ថ្មីៗនេះលោកស្រី ងិន ម៉ានីយ៉ា ដែលជាម្តាយ ហ្វីយ៉ាតា ក៏បានបញ្ជាក់ច្បាស់ៗផងដែរជុំវិញផេក Miss Universe Cambodia មិនបង្ហោះរាល់សកម្មភាពប្រកួតរបស់កូនស្រីនៅចេញទៅប្រកួតនៅប្រទេសថៃផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម