ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ Benz Hui ទទួលមរណភាពក្នុងអាយុ ៧៦ ឆ្នាំ
តារាសម្តែងជើងចាស់ហុងកុង Benz Hui ឬទស្សនិកជនស្គាល់ឈ្មោះក្នុងអាជីពសម្ដែងជា លោកអ៊ុំ ហួន ស៊ី លើប៉ុស្តិ៍ទូរទស្សន៍ TVB ត្រូវបានក្រុមគ្រួសាររាយការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា គាត់បានទទួលមរណភាពនៅម៉ោង ២:៣០ ព្រឹក នាថ្ងៃទី ២៨ ខែតុលា ក្នុងអាយុ៧៦ឆ្នាំ ដោយសារជំងឺខ្សោយសរីរាង្គច្រើន ពោលគឺជំងឺមហារីកប្រចាំកាយ។

កាសែតហុងកុង ST Headline បានរាយការណ៍ថា ក្រុមគ្រួសាររបស់តារាសម្ដែងចាស់រូបនេះ បានថ្លែងអំណរគុណដល់មិត្តភក្តិរបស់គាត់ ចំពោះការព្រួយបារម្ភ និងការចូលរួមរំលែកទុក្ខរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ពួកគេកំពុងរៀបចំពិធីបុណ្យសព ចំណែកឯព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសនៅពេលក្រោយ។
លោកអ៊ុំ ហួន ស៊ី ដែលជាតារាសម្ដែងហុងកុង បានបន្សល់ទុកភរិយា Angeli Lung កូនស្រី Charmaine និងកូនប្រសារ Shane Sim។ ក្រុមគ្រួសារនេះបានតាំងទីលំនៅនៅប្រទេសសិង្ហបុរី ហើយនៅឆ្នាំ ២០២០ គាត់បានទៅទស្សនាផ្ទះវីឡាទំហំ ៤ ០០០ ហ្វីតការ៉េរបស់គាត់នៅ Yishun ដែលមានតម្លៃ ៤លានដុល្លារ រួមទាំងការជួសជុលឡើងវិញ។
កាលពីដើមខែមិថុនា អ្នកប្រើប្រាស់អ៊ីនធឺណិតត្រូវបានគេរាយការណ៍ថា គ្រប់គ្នាសុទ្ធតែព្រួយបារម្ភអំពីសុខភាពរបស់គាត់ បន្ទាប់ពីបានកត់សម្គាល់ឃើញថា គាត់ហត់នឿយជាញឹកញាប់ពាក់ព័ន្ធនឹងជំងឺប្រចាំកាយ។
មិត្តភក្តិរបស់គាត់ និងជាអតីតសមាជិកសភា Lee Bee Wah បានសម្តែងការគោរពចំពោះលោក នៅក្នុងការបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា «ពិតជាសោកសៅណាស់ដែលបានបាត់បង់បុរសដ៏អស្ចារ្យម្នាក់។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
G-Dragon ក្លាយជាមនុស្សវ័យក្មេងបំផុត ដែលទទួលបានមេដាយវប្បធម៌ពីរដ្ឋាភិបាលកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


