Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងល្បីៗផលិតកម្មបារមី រួមដៃជាមួយសមាគមសិល្បរខ្មែរ បន្តរៀបចំស្បៀងនិងមុនភួយដល់បងប្អូនភៀសសឹក

បានផុស

នៅ

ដោយមានកិច្ចសហការគ្នាជាមួយសមាគមសិល្បករខ្មែរតារាចម្រៀងល្បីៗមកពីផលិតកម្មបារមីបានរួមគ្នាបន្តសកម្មភាពក្នុងការរៀបចំស្បៀងអាហារ និងសម្ភារ:មួយចំនួន ដើម្បីនាំយកទៅផ្តល់ជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងសង្គ្រាមឈ្លានពានរបស់សៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពខាងលើនេះគឺបន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង ខណ:លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានជួបជជែកពិភាក្សាការងារដ៏មានសារៈសំខាន់ហើយបន្ទាប់មកក៏បានរៀបចំការវេចខ្ចប់អីវ៉ាន់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាង២០មុខ ។

ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតកម្មបារមីនិងតារាចម្រៀងរ៉េបវណ្ណដា,វណ្ណថាន នរិទ្ធ ,យ៉ូហៃ និង ស៊ូហ្សាណា ព្រមទាំងសិល្បករ-សិ ល្បការិនីជាច្រើនដួងទៀតដើម្បីរៀបចំដឹកជញ្ជូនយកទៅចែកជូនបងប្អូនជនភៀសសឹកនៅតាមព្រំដែន។

ជាការពិតក្នុងស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយ រវាងស មរភូមិមុខនិងសមរភូមិក្រោយលោកជំទាវអ្នកឧកញ៉ា ម៉ៅចំណានគិតម៉េងប្រធានសមាគមសិល្បករខ្មែរនៅតែបន្តសកម្មភាពដឹកនាំក្រុមការងារនិងសិល្បករ-សិល្បការិនីជួយដល់វីរ:កងទ័ពជួរមុខនិងបានចុះសួរសុ ខទុក្ខសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ពិសេសគឺវីរកងទ័ពដែលកំពុងឈជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែន៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម