ជីវិតកម្សាន្ដ
គ្រាន់តែថ្ងៃទី១ នៃការថតរឿង “សោកនាដកម្មភ្នំខ្មោច” LD ត្រូវចាយលុយខ្ទង់មុឺនដុល្លារទៅហើយ
ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក កៀក លីដា មុននេះបានបញ្ចេញតួលេខនៃការចំណាយទុនក្នុងការថតរឿង “សោកនាដកម្មភ្នំខ្មោច” ដែលត្រូវចាយលុយខ្ទង់ម៉ឺនដុល្លារ ខណ:តួលេខនេះ គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមថតប៉ុណ្ណោះ។

ថៅកែផលិតកម្ម LD លោក លៀក លីដា ធ្លាប់បានអះអាងពីការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ថា លោកសម្រេចបោះទុនក្នុងការធ្វើរឿងនេះឡើងគឺក្នុងគោលបំណងដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃមកលើជនភៀសសឹកកម្ពុជា។


លោក លៀក លីដា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះថា “សម្រាប់ថ្ងៃទី១ នៃការចាប់ ផ្តើមថតចាយលុយអស់ប៉ុណ្ណឹងហើយជួយមើលៗផង”។ លោកគូសបញ្ជាក់ថា លោកតែនៅទទួលការឧបត្ថម្ភនៅឡើយ និងទទួចឱ្យមានការចូលរួបពីម្ចាស់ប្រេនធំៗដែលមានធនធាន អាចជួយទិញសំបុត្រមុនម្នាក់ ៤០០-៥០០ សំបុត្រម្នាក់។
ជាមួយគ្នានេះ លោក លៀក លីដាក៏បានសម្តែងការអរគុណដល់អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីថតរឿង”សោកនាដកម្មភ្នំខ្មោច”។
ជារឿយៗលោក លៀក លីដា ថៅកែផលិតកម្ម LD បានស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ brands បង្កើតឡើងដោយកូនខ្មែរគួតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច”ឱ្យបានផុសផុល៕ ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


