ជីវិតកម្សាន្ដ
ត្រៀមខ្ទង់ ២ម៉ឺនដុល្លារ! បូព្រឹក្ស និង G-Devith បន្តបេសកកម្មនាំយកសិល្បៈវប្បធម៌ជាតិ បង្ហាញលើឆាកអន្តរជាតិ
បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំ ដើម្បីចូលរួមក្នុងការលើកស្ទួយវប្បធម៌ខ្មែរជាបន្តបន្ទាប់នាពេលកន្លងទៅលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនកាន់តែមានមោទនភាព ខណ:មានការទម្លាយថា អ្នកទាំងពីរនឹងតំណាងឱ្យសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធីដ៏ធំ 2026 ROUND Festival នៅឯប្រទេសហ្វីលីពីន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
តួយ៉ាង នេះត្រឹមជាការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែជាបេសកកម្មមួយក្នុងការនាំយកអត្តសញ្ញាណខ្មែរបង្ហាញលើឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ ចំពោះមុខទស្សនិកជនលើសពី ២៥ ០០០នាក់ ក្នុងឆាកព្រឹត្តិការណ៍ដ៏ធំមួយ ដែលគ្រោងរៀបចំធ្វើនៅទីក្រុង Manila ប្រទេស Philippines។

ការត្រៀមខ្លួនរនាំយកសិល្បៈវប្បធម៌ខ្មែរទៅសម្ដែងនៅប្រទេសហ្វីលីពីននេះ ក៏មានការឱ្យដឹងដែរថា អ្នកនាង ទេព បូព្រឹក្សនិងលោក ជី ដេវីត បានចំណាយថវិការផ្ទាល់ខ្លួនរហូតខ្ទង់ ២ម៉ឺនដុល្លារ ដើម្បីចេញទៅសម្តែងក្នុងកម្មវិធីដ៏ធំនិងអស្ចារ្យនោះ។
តាមរយៈសារពីទំព័រហ្វេសប៊ុករបស់ក្រុមការងារអ្នកនាង បូព្រឹក្ស មានឈ្មោះ Sophea Tep បានរៀបរាប់ថា “ការលះបង់មិនមែនតូចទេ។ នេះគឺជាការសម្រេចចិត្តដ៏ធំ ហើយមនុស្សភាគច្រើនមិនស្ម័គ្រចិត្តធ្វើបែបនេះឡើយ។ ការចំណាយថវិកាផ្ទាល់ខ្លួនជាង ២០,០០០ ដុល្លារ (គិតត្រឹមសំបុត្រយន្តហោះ) មិនមែនជាចំនួនតិចតួចទេ។ តែអ្វីដែលធំជាងលុយទៀតនោះគឺ ទឹកចិត្ត ពេលវេលា និងកម្លាំងញើសឈាម”។
ប្រភពខាងលើបន្ថែមថាលុយគឺអាចជួយឱ្យការងារដំ ណើ រការទៅមុខបានប៉ុន្តែវាមិនអាចទិញចក្ខុវិស័យក្នុ ងការច្នៃប្រឌិតបានទេ។ ការរៀបចំសម្រាប់ឆាកអន្តរ ជាតិត្រូវការគំនិតល្អប្រព័ន្ធការងារខ្ពស់និងភាពជាអ្នក ដឹកនាំ។បើមិនមានទឹកចិត្តពេលវេលានិងស្មារតីទទួ លខុសត្រូវអ្វីៗ ទាំងនេះមិនអាចកើតឡើងបានទេ។ ការលះបង់បែបនេះគួរតែត្រូវបានគេមើលឃើញលើ កទឹកចិត្ត និងគោរពព្រោះមិនមែនគ្រប់គ្នាអាចដាក់អ្វីៗទាំងអស់ ដើម្បីឱ្យវប្បធម៌ខ្មែរ ឡើងឆាកអន្តរជាតិបានឡើយ។

ចំណែកលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងដែរថាលោកនឹងត្រៀមនាំយកការសម្ដែងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរក្នុងបទចម្រៀង «Goblin» លាយបញ្ចូលទម្រង់សិល្បៈ ទេពអប្សរាល្ខោនខោល និងល្បុក្កតោលើឆាកអន្តរជាតិដ៏ធំ ROUND Festival 2026 នេះ។
អ្នកនាង ទេព បូព្រឹក្ស លើកឡើងថាសង្ឃឹមថានេះជាការរួមចំណែកចុងក្រោយរបស់នាងហើយនាងនឹងធ្វើ ឲ្យបានល្អបំផុត នាងនឹងនាំវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិជាមួយខ្លួនយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង នឹងភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដដំណើរបន្ទាប់ពីនេះនាងនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ៕ ដោយ : ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


