ជីវិតកម្សាន្ដ
មរណភាពឪពុក នាយក្រិន! អ្នកស្និតស្នាល មិនទាន់ហ៊ានបានប្រាប់ដំណឹងដ៏សោកសៅនេះ ឱ្យដឹងនៅឡើយទេ
ស្របពេលដែលកំពុងតតាំងជំងឺធ្ងន់ធ្ងរ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តារាកំប្លែង នាយក្រិន ត្រូវប្រឈមមុខនឹងដំណឹងសោកសៅមួយទៀត បន្ទាប់ពីឪពុកជាទីគោរពស្រលាញ់របស់លោកបានទទួលមរណភាព កាលពីម្សិលមិញនេះ។ តែទោះយ៉ាងណា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ លោក សាវិន ហ្វីលីព និងតារាកំប្លែង ប្រិមប្រិយ នៅមិនទាន់បានប្រាប់ដំណឹងដ៏សោកសៅនេះទៅកាន់ នាយក្រិន នៅឡើយទេ ដោយសារព្រួយបារម្ភថា ស្ថានភាពសុខភាពរបស់លោកនៅមិនទាន់អាចទទួលយកការបាត់បង់ដ៏ធំនេះបាន។

តាមការបញ្ជាក់ពីលោក សាវិន ហ្វីលីព ឪពុករបស់នាយក្រិន បានលាចាកលោកនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ស្របពេលដែលតារាកំប្លែងរូបនេះ ក៏កំពុងស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាលក្រោមការតាមដាន មិនទាន់មានការអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។ យ៉ាងណា ដំណឹងដ៏សោកសៅនេះ លោក សាវិន ហ្វីលីព និងតារាកំប្លែង ប្រឹមប្រិយមិនទាន់ហ៊ានឱ្យ នាយក្រិន ដឹងនៅឡើយទេ ក៏ព្រោះតែបារម្ភថាលោកមិនអាចទទួលយកបាន។
ដំណឹងនេះបានធ្វើឱ្យមិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើនបង្ហាញការអាណិតអាសូរ និងផ្ញើសារលើកទឹកចិត្តដល់តារាកំប្លែងរូបនេះ តាមរយៈបណ្តាញសង្គម Facebook ដោយសង្ឃឹមឱ្យលោកឆាប់ជាសះស្បើយ និងអាចឆ្លងកាត់រយៈពេលលំបាកនេះបាន។

គួររំលឹកថា មុនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងក្រុងភ្នំពេញ ដំបូងឡើយ នាយក្រិន បានសម្រាកព្យាបាលនៅពេទ្យឯកជនមួយ ក្នុងខេត្តបាត់ដំបង ដោយការកំណត់រោគសញ្ញាជាជំហានដំបូង គឺរលាកត្រចៀកធ្ងន់ធ្ងរ និងមានមេរោគក្នុងឈាម ដល់ថ្នាក់វង្វេងស្មារតីថែមទៀត ពោលគឺស្គាល់មុខអ្នកជុំវិញខ្លូន តែមិនស្គាល់ឈ្មោះ។ ដោយហេតុនេះ លោក ហ្វីលីព តារាសម្តែង និងជាអ្នកស្និតស្នាលនឹងនាយក្រិន ក៏សម្រេចបញ្ជូនពោះម៉ាយកម្សត់កូន ៣រូបនេះ មកកាន់មន្ទីរពេទ្យធំនៅភ្នំពេញតែម្តង ដោយមានការជួយជ្រោមជ្រែងមើលថែ ពីអតីតដៃគូសិល្បៈកំប្លែងរួមក្រុម ប្រិមប្រិយ និងតែងរាយការណ៍ពីស្ថានភាពលោកជាបន្តបន្ទាប់ ដើម្បីឱ្យសាធារណជនបានជ្រាប។
យ៉ាងណា ក្រោយលទ្ធផលបង្ហាញថា នាយក្រិន មាន ជំងឺរលាកស្រោមខួរក្បាល ក្រុមគ្រូពេទ្យតម្រូវឱ្យលោកសម្រាកព្យាបាល និងតាមដានសុខភាពប្រមាណ ២សប្តាហ៍ផងដែរ។ តែអកុសលកំណត់មិនបាន ស្របពេលដែលកំពុងតតាំងនឹងជំងឺ លោកឪពុកជាទីជាស្រលាញ់របស់លោក ក៏បានចែកឋានទៅគ្មានឱកាសសូម្បីលា។ តាមប្រភពបានឱ្យដឹងថា ឪពុករបស់នាយក្រិន មានអាយុ ៨៥ ឆ្នាំ មានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


