ជីវិតកម្សាន្ដ
អ្នកនិពន្ធចេញមកពន្យល់ ក្រោយបទថ្មី សុគន្ធ និសា និង រ៉ូលីន រងការរិះគន់លើអត្ថន័យ
តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគន្ធ និសា និងតារាកំប្លែង រ៉ូលីន ថ្មីៗនេះបានចាប់ដៃគ្នាប ញ្ចេញសំនៀងតាមរយ:បទចម្រៀងចំណងជើងថាបទ “កាឌិនហយ” នឹងត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដើម្បីត្រៀមអបអរពិធីបុណ្យឆ្នាំខ្មែរ នាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានៃការចេញបទ “កាឌិនហយ” នេះដែរ ក៏មានការចែករំលែកនិងមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រទៅលើខ្លឹមសារបទចម្រៀងរបស់អ្នកនាង សុគន្ធ និសា ដែលច្រៀងរួមគ្នាជាមួយតារាកំប្លែង រ៉ូលីន ខណៈមានមតិមួយចំនួនសរសើរថារស់ជាត់ប្លែក កំប្លែងលាយលំជាមួយភាពសប្បាយផងដែរ។
ទោះបីយ៉ាងណាក្នុងនោះដែរក៏មានមតិខ្លះទៀតបាន បញ្ចេញការរិះគន់មិនពេញចិត្តទៅបទ”កាឌិនហយ” របស់អ្នកនាង សុគន្ធ និសា ថាមានអត្ថន័យមិនសមរម្យធ្វើឱ្យខូចតម្លៃសិល្ប:ខ្មែរ ព្រោះខ្លឹមសារខ្លះអសីលធម៌បំផុតមិនគួរយកមកប្រើនៅក្នុងបទនេះឡើយ។ ជាមួយការរិះគន់ខាងលើមកដល់ពេលនេះ គេមិនទាន់ឃើញអ្នកនាង សុគន្ធ និសា ចេញមុខឆ្លើយតបនៅឡើយទេ ខណ:អ្នកនិពន្ធ សោម ដូរ៉េ ជាអ្នកចេញមកពន្យល់។
លោក សោម ដូរ៉េ ដែលជាអ្នកនិពន្ធបទចម្រៀងខាង លើនេះបានចេញមកពន្យល់ថាខ្ញុំបាទសោមដូរ៉េសូមធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់បទ “កាឌិនហយ”។ លោកថាមុននឹងលោកនិពន្ធបទនេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវជាពិសេសសុំយោបន់ពីរៀមច្បង និងសាស្រ្តាចារ្យនៅក្រសួងត្រឹមត្រូវដូចច្នេះទើបលោកច្បាប់ខ្លួនឯងថាគួរធ្វើអ្វីដូចដែលបងប្អូនបានដឹ ងហើយថាស្នាដៃរបស់លោកដែលបានចេញទៅនីមួយៗ គឺប្លែកហើយថ្មីហេតុនេះរាល់ការនិពន្ធលោកមិនធ្វេសប្រហែសទេ។
លោក សោម ដូរ៉េ បានបន្តថារាល់ការនិពន្ធបទចម្រៀងនីមួយៗលោកតែងតែសូមការព្រឹក្សាយោបន់ពីថ្នាក់ លើឬអ្នកជំនាញដើម្បីចៀសវាងនូវកំហុសឆ្លងហើយពាក្យដែលប្រើនៅក្នុងបទចម្រៀងមួយបទនេះគឺ” កាឌិនហយ”ជាពាក្យដែលប្រជាប្រិយដែលភាសាក្រៀមដូចជាពាក្យ កាទ្រិត កាចុប កាតុប កាច្រឹប ដែលជាពាក្យទាំងនេះគេប្រើទៅលើមនុស្សស្រីនៅពេលដែលខឹងឬលេងសើចគឺគេញោះគ្នា បញ្ចើចបញ្ចើរគ្នាលេង ឬចំអន់គ្នាតែប៉ុណ្ណោះ។
លោក ដូរ៉េ បញ្ជាក់បន្ថែមថាលោកនៅតែអះអាងថា “កាឌិនហយ” នេះមិនមែនជាពាក្យអាក្រក់ឬអក់សីលធម៌ឡើយគ្រាន់តែវាអាចប្លែកច្រចៀកសម្រាប់មនុស្សដែលមានវ័យចាប់ពី២០ឆ្នាំចុះក្រោម តែសម្រាប់អ្នកដែលមានវ័យចាប់ពី២០ឡើងលើច្បាស់ជាយល់ហើ យថាមានអត្ថន័យយ៉ាងណា។ចំណែកពាក្យព្រះកន្ធីងក៏មិនមែនជាពាក្យអាក្រក់ឬមានន័យមិនល្អនោះដែរ ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


