សន្តិសុខសង្គម
អ្នកជំនាញថា យុវជនផលិតវីដេអូអប់រំបានល្អ គឺត្រូវការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាម៉ីខ្លួន
អ្នកជំនាញ២រូប បានលើកឡើងថា ដើម្បីឱ្យយុវជនខ្មែរផលិតវីដេអូអប់រំបានត្រឹមត្រូវតាមបរិបទសង្គម និងជាវីដេអូត្រូវតាមស្តង់ដារ មានគុណភាព គឺអាស្រ័យលើការគ្រប់គ្រង ត្រួតពិនិត្យរបស់ក្រសួងពាក់ព័ន្ធ និងស្ថាប័នផ្សេងៗជាមុន។ បន្ទាប់មក គឺកើតចេញពីបុគ្គលដែលផលិតវីដេអូនោះខ្លួនឯងផ្ទាល់។

អ្នកជំនាញទី១ គឺអ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ដើម្បីឱ្យអ្នកផលិតវីដេអូ អាចផលិតបានវីដេអូដែលមានការអប់រំបានត្រឹមត្រូវ គឺផ្តើមចេញពីក្រសួង និងស្ថាប័នផ្សេងៗមួយចំនួន។ ក្រសួង និងស្ថាប័ន មានតួនាទីធ្វើ និងដាក់ចេញនូវកម្មវិធីផ្សេងៗសម្រាប់ឱ្យមានដំណើរការល្អ មានគុណភាព។ ភាគីពាក់ព័ន្ធ មិនត្រូវអង្គុយចាំតែធ្វើ និងទទួលតែផលប្រយោជន៍ឡើយ គឺត្រូវចេះមានគំនិតផ្តួចផ្តើម កែច្នៃ ដើម្បីកសាងជាតិ និងពង្រឹងលើវិស័យអប់រំគ្រប់ស្ថាប័នរដ្ឋ និងឯកជនឱ្យបានល្អ ដើម្បីបម្រើដល់ជាតិ និងប្រជាជន។

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “ប្រទេសជាតិត្រូវការអ្នកដឹកនាំតាមសាម៉ីក្រសួង ស្ថាប័ននីមួយៗ ឱ្យដើរ ដើម្បីប្រជាជនមានសេវាកម្មដែលត្រូវមាន”។ លោកសង្កត់ធ្ងន់ថា បញ្ញវន្ត ត្រូវមានភាពក្លាហាន អនុវត្តនូវអ្វីដែលបម្រើដល់សង្គម។ ប្រជាជនគ្រប់រូប ក៏ត្រូវចេះគិតគូរ ខ្វាយខ្វល់ នូវកំហុសឆ្គងដែលកើតមានក្នុងសង្គម កុំរស់នៅដើម្បីតែភាពអាត្មានិយមរបស់ខ្លួន។
ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រសួង និងអ្នកផលិត ពិតជាដើរតួនាទីសំខាន់ណាស់ក្នុងបញ្ហានេះ។ លោកបានលើកឡើង ៤ចំណុច ដែលអាចឱ្យយុវជនផលិតវីដេអូអប់រំដែលចំគោលដៅ។

ទី១ ក្រសួង និងស្ថាប័ន មានតួនាទីណែនាំផ្ទាល់ ឬ ធ្វើជាវីដេអូណែនាំពីវិធីសាស្ត្រនៃការបង្កើតវីដេអូអប់រំល្អៗដល់អ្នកផលិត។ ទី២ ក្នុងករណីដែលពួកគេនៅតែបន្ត អជ្ញាធរមានតួនាទីទប់ស្កាត់ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ ទី៣ ជម្រើសចុងក្រោយ គឺប្រើប្រាស់បច្ចេកវិទ្យាចាប់ពាក្យគន្លឹះ ឬ រូបភាពមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សង្គម រួចប្លុកវីដេអូ នោះចោលតែម្តង ទើបធ្វើកិច្ចសន្យាតាមក្រោយ។ ចំណុចទី៤ គឺយុវជនអ្នកផលិតខ្លួនឯងផ្ទាល់ ត្រូវចេះរៀន និងសង្កេតពីសង្គមឱ្យបានច្រើន រួចពិចារណាដោយខ្លួនឯងថា វីដេអូដែលខ្លួនផលិតនោះ អាចនឹងប៉ះពាល់អ្វីខ្លះដល់សង្គម? នេះបើតាមការបញ្ជាក់ របស់លោកបណ្ឌិត។
លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “យុវជនយើង គួរតែបង្កើនចំណេះដឹង បង្កើនការអាន ហើយមុននឹងធ្វើអ្វីមួយក៏គួរតែមានចំណេះដឹងដែរ។ បើគ្មានចំណេះដឹងទេ ត្រូវទៅរៀនសិន កុំឱ្យចេះតែធ្វើស្មានៗ”។
មួយរយៈចុងក្រោយនេះ ហាក់មានយុវជនជាច្រើន និយមបង្កើតវីដេអូដោយខ្លួនឯង ធ្វើតាមមាតិកាផ្សេងៗសម្រាប់ការអប់រំ និងកម្សាន្តជាដើម។ ក្នុងនោះក៏មានជាវីដេអូអប់រំមួយចំនួន មិនបានធ្វើឡើងត្រឹមត្រូវតាមការអប់រំរបស់សង្គមឡើយ បែរជាបង្កចលាចលដល់សង្គមទៅវិញ។ ហើយអ្នកដែលផលិតវីដេអូបង្កចលាចលមួយចំនួន ក៏ត្រូវបានក្រសួងធ្វើការណែនាំរួចមកហើយដែរ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


