Connect with us

ជីវិតកម្សាន្ដ

ដើមខែថ្មី អ្នកស្រី ប៊ុន ចាន់និមល ទម្លាយផែនការពិសេសថ្មី របស់ Sastra Film

បានផុស

នៅ

កន្លងមក សាស្ត្រាហ្វីម​ (Sastra Film) ធ្លាប់ផលិតភាពយន្តបញ្ចាំងរោងមួយរឿង គឺរឿង “ពោះធំ” ដោយទទួលបានការគាំទ្រជាច្រើនពីមហាជន នៅខែចុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីរឿងនេះជោគជ័យកាលពីបញ្ចាំងជារឿងអប់រំខ្លី លើកញ្ចក់ទូរទស្សន៍ បាយ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈសាស្ត្រាហ្វីម នៅតែមានដំណើរការល្អតាមរយៈការផលិតភាពយន្តតាមស្ថានីយ៍ទូរទស្សន៍នានា ប៉ុន្តែរយៈពេលជាយូរមកហើយ ជាង ២ ឆ្នាំមកនេះ សាស្ត្រាហ្វីម មិនមានភាពយន្តបញ្ចាំងរោង ថ្មីបន្តទៀត។ នៅដើមខែថ្មី ខែកញ្ញានេះ សាស្ត្រាហ្វីម បានទម្លាយផែនការថ្មី របស់ខ្លួន តាមរយៈ “កម្ពុជាថ្មី”។

អ្នកស្រី ប៊ុន ចាន់និមល អ្នក​និពន្ធ​ និង​ជា​នាយិកា ផលិតកម្ម​ Sastra Film​ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការណ៍ដែល សាស្ត្រាហ្វីម មិនដាក់ភាពយន្តបញ្ចាំងរោងជាបន្តនោះ ដោយសារក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារភាពយន្តរបស់ខ្លួន។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “យើងមើលឃើញថា តើយើងគួរចាប់ទីផ្សារណាទៅមុន។ ផលិតកម្មនៅក្នុងស្រុក ពេលបើកផលិតកម្ម គាត់ចាប់ទីផ្សារ រឿងដាក់រោងភាពយន្ត ដោយឡែក សាស្ត្រាហ្វីម មានយុទ្ធសាស្ត្ររបស់ខ្លួន។ ចាប់ផ្ដើមដំបូង មិនមែនរឿងដាក់រោងកុនទេ គឺយើងចាប់ផ្ដើមជាមួយទូរទស្សន៍ បណ្ដាញសង្គម និងទម្រង់ផ្សេងៗ យើងមានជំហានដើររបស់យើង”។

CEO ផលិតកម្ម Sastra Film រូបនេះ លើកឡើងថា តាមរយៈការដាក់ភាពយន្តខ្នាតធំមួយរឿង គឺរឿង “ពោះធំ” ដាក់បញ្ចាំងតាមរោងភាពយន្តកន្លងមកនោះ គឺជាការពិសោធន៍ ការស្ទាបស្ទង់ និងការមើលទីផ្សារ។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍បន្តថា៖ “ឥឡូវនេះ យើងកំពុងរៀបចំផែនការ ចាប់ពីខែ៩ នេះទៅ សាស្ត្រានឹងមានរឿងរបស់ខ្លួនចេញរៀងរាល់១ខែម្ដង នៅតាម រោងភាពយន្ត។ ដល់ពេលដែលយើងអាចបង្កើតទីផ្សារថ្មីបន្ថែមទៀត លើទីផ្សារដែលយើងមានស្រាប់នៅពេលបច្ចុប្បន្ន”។

លោកស្រី ប៊ុន ចាន់និមល បានឱ្យ “កម្ពុជាថ្មី” ដឹងបន្ថែមថា ភាពយន្តបញ្ចាំងរោងបន្ទាប់ដែលសាស្ត្រាត្រៀមនោះ មានចំណងជើង រឿង “ថ្ងៃនេះ ថ្ងៃស្អែក នៅតែស្រឡាញ់” ឬ “Today Tomorrow I love you” ជាភាពយន្តផលិតថ្មីមិនដែលផ្សាយ។

គួរបញ្ជាក់ថា សាស្ត្រាហ្វីម ជាក្រុមហ៊ុនផលិតភាពយន្ត បង្កើតដោយកូនខ្មែរ ដែលមានផលិតភាពយន្តភាគ ភាពយន្តអប់រំ ភាពយន្តខ្សែជីវិត ដាក់ទូរទស្សន៍ និង App ផ្ទាល់ខ្លួន។ សាស្ត្រាហ្វីម កំពុងទទួលបានការគាំទ្រពីមហាជន ដោយសារការផលិតភាពយន្តប្លែកៗ និងមានគុណភាពអាចទទួលយកបាន៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម