Connect with us

ជីវិតកម្សាន្ដ

វីដេអូពីកាមេរ៉ាសុវត្ថិភាព ឃើញកញ្ញា មាន ពេជ្ររីតា កាន់កាំបិតក្នុងដៃ

បានផុស

នៅ

គ្លីប​វីដេអូមួយ ដែល​មាន​រយៈ​ពេល​​ជិត​១​នាទី​ និង​​ត្រូវ​​បានចែក​ចាយ​តៗ​គ្នាតាមបណ្តាញសង្គម​​ ​​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាពកញ្ញា មានពេជ្ររីតា​​ និង​លោកឧកញ៉ា ហេង សៀ ស្ទុះ​ចេញ​ពី​​ក្នុងឡានតូច​មួយ​ ដោយក្នុងដៃម​ាន​កាន់​កូន​​កាំ​បិត។​

រឿងរ៉ាវជម្លោះរវាងលោកឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ដែលបានល្បីកក្រើក​ពេញ​បណ្តាញ​សង្គម ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍ បន្ទាប់ពីលេច​ចេញ​ពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ដែលបានប្តឹងលោក ឧកញ៉ា ហេង សៀ ថា បាន​ប៉ុន​​ប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេច។ តែ​តាមរយៈវីដេអូ​​ខ្លីបនេះធ្វើ​ឱ្យអ្នក​ប្រើ​ប្រាស់បណ្តាញសង្គមមួយ​ចំនួន​​​មាន​មន្ទិល​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧកញ៉ា ហេង សៀ បានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួននាង ដោយចោទ​​ថានាង​បាន​លួច​ទូរ​ស័ព្ទ និងប្រើហិង្សាយកកាំបិតចាក់មកលើរូបលោកបណ្តាលឱ្យរងរបួសចំនួន២កន្លែង។

តាមរយៈសកម្មភាពវីដេអូជម្លោះរវាងគូទំនាស់ទាំងពីរ បានប្រតាយប្រតប់គ្នាក្នុងរថយន្តហើយ ឃើញ​លោកឧកញ៉ា ហេង សៀ ធ្លាក់ចេញពីរថយន្ត រីឯកញ្ញា មាន ពេជ្ររីតា កាន់កាំបិតក្នុងដៃ ពេលចុះ​ពីលើរថយន្ត ខណៈក្នុងពាក្យបណ្តឹង​នាងប្រាប់ថា​មិនមានអ្វីក្នុងដៃទេ៕

ទស្សនាវីដេអូ៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម