Connect with us

ជីវិតកម្សាន្ដ

តារា​ល្បី​លំដាប់​ប្រទេស Ariana Grande រៀបការ​យ៉ាង​សាមញ្ញ មាន​ភ្ញៀវ​ចូលរួម​មិន​ដល់​៣០នាក់

បានផុស

នៅ

ម្សិលមិញ​តារា​ចម្រៀង Pop ល្បី​លំដាប់​ប្រទេស​នាង Ariana Grande បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ត្រឹម​អាយុ ២៧ឆ្នាំ ដោយ​បាន​រៀបការ​ជាមួយ ប្រុស​សង្ហា​វ័យ ២៥ឆ្នាំ Dalton Gomez។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​រៀប​មង្គលការ​ដ៏​ស្ងាត់ៗ​នេះ បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នក​គាំទ្រ​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ តាម​ប្រភព​ព័ត៌មាន​បរទេស​បាន​បន្ថែម​ទៀត​ថា ពិធី​រៀប​មង្គលការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្ងប់ស្ងាត់​បំផុត ដោយ​បាន​កំណត់​ចំនួន​ភ្ញៀវ​មាន​ត្រឹម​តែ​អ្នក​ជិតស្និទ្ធ និង​ក្រុម​គ្រួសារ​ទាំង​សង​ខាង​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ទីតាំង​រៀប​ពិធី​មង្គលការ Ariana និង Dalton ប្រព្រឹត្តិ​ទៅ​នៅ​គេហដ្ឋាន​របស់ Ariana នៅ Montecito រដ្ឋ California ចំណែក​ចំនួន​ភ្ញៀវ​សរុប​មាន​ចំនួន​ប្រហែល ២០នាក់។

ទោះ​ជា​យ៉ាងណា ពិធី​រៀប​មង្គលការ​តារា​វ័យ​ក្មេង​ទាំង​ពីរ​រូប​នេះ បាន​ដំណើរការ​យ៉ាង​រលូន និង​ទទួល​បាន​សារ​អបអរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ផង​ដែរ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖រង់ចាំ​អស់ ៩ខែ១០ថ្ងៃ ពេល​នេះ តារា​ចម្រៀង​ស្រី Navi បាន​សម្រាល​កូនប្រុស​ដោយ​សុវត្ថិភាព

ចុចអាន៖មាន​អ្វី​កើត​ឡើង? ប្រសិន Pinky ជា​តារា​ស្រី​តែ​ម្នាក់​គត់ ចូល​ប្រឡង​បវរកញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម