Connect with us

ជីវិតកម្សាន្ដ

សុទ្ធ បញ្ចកា ប្រកាសផ្លូវច្បាប់ជាមួយ អេដវីន ក្រោយទម្លាយរូបភាពហិង្សាជាច្រើនសន្លឹក​

បានផុស

នៅ

បន្ទាប់ពី​ទម្លាយ​រូបភាព​ជាច្រើន​នៃ​អំពើហិង្សា​ពី​សំណាក់​គូស្នេហ៍​លោក អេ​ដ​វីន ដែល​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​នោះ ​ពេលនេះ​អ្នកនាង សុទ្ធ បញ្ច​កា បានប្រកាស​វិធានការ​ផ្លូវច្បាប់​ជាមួយ​តារា​ប្រុស​រូបនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​របស់​អ្នកនាង សុទ្ធ បញ្ចកា នេះ​ បាន​កើត​ឡើង​ក្រោយពេល​ផ្ទុះ​នូវ​រឿងរ៉ាវ​ជម្លោះ​ជាមួយ​តារា​សម្តែង​លោក ​អេដវីន រហូត​តារា​ប្រុស​រូបនេះ ​បាន​ប្រើហិង្សា​វាយដំ​បណ្តាល​ឲ្យមានរបួស​ស្នាម​ពេញ​ខ្លួនព្រោះអំណាចនៃ​ភ្លើង​ប្រច័ណ្ឌ​ និង​ការយល់ច្រឡំ​។​ នេះ​បើតាម​ការបញ្ជាក់​ពី បញ្ចកា ។​

អ្នកនាង សុទ្ធ បញ្ច​កា បានបញ្ជាក់​ដោយ​ខ្លី​ថា​ រឿងរ៉ាវ​ជម្លោះ​រវាង​នាង​និង​គូស្នេហ៍ អេដវីន រង់ចាំ​ដោះ ស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​ នាង​និយាយថា​ នាង​ការពារ​កិត្តិយស​គាត់​ណាស់ ថែ​ចិត្ត​ណាស់ ហើយ​គាត់​ក៏​ផ្តល់ឲ្យនាង​នូវ​ក្តី​សុខ​មួយរយ​:​ពេល ​តែ​ទោះជា​យ៉ាង​ណានាងមិន​ស្អប់​គាត់​ទេ​ ព្រោះ​គាត់​នៅ​តែ​ជាម​នុស្សម្នាក់​ដែលនាងធ្លាប់​ស្រលាញ់​ខ្លាំង​។​

ទោះបីជា​យ៉ាងណា សុទ្ធ បញ្ច​កា បាន​បន្ថែមទៀតថា ​ពេលនេះ​ នាង​មិន​អនុញ្ញាតឲ្យលោក អេ​ដ​វីន មក​វាយ​ធ្វើបាប​លើ​រាងកាយ​ ឬ​ផ្លូវចិត្ត​នាង​ទៀត​ទេ​ ព្រោះ​នាង​អស់​និស្ស័យ​កម្ម​ជាមួយគ្នា​ទៀតហើយ​។ ​រហូតមកទល់​ពេលនេះ​ នៅ​មិនទាន់​មានការ​បកស្រាយ​ពី​លោក អេ​ដ​វីដ នៅឡើយ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម