ជីវិតកម្សាន្ដ
ប្រវត្តិសង្ខេប និងបណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ មុនចែកឋាន
កើត ចាស់ ឈឺ ស្លាប់ ជាច្បាប់ធម្មជាតិ នៅថ្ងៃនេះយើងបានទទួលដំណឹងដ៏សែនសោកស្តាយនៃការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបទៀត លេីវិស័យសិល្បៈបុរាណ គឺ លោកតា សាឡាត់។ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញនៃកម្ពុជារូបនេះបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
ស្ទើរពេញមួយជីវិតទៅហើយ ព្រឹទ្ធាចារ្យសាឡាត់ បានប្រើប្រាស់ជំនាញសិល្បៈបុរាណអាយ៉ៃ បម្រើអារម្មណ៍មហាជន និងសាងកេរ្តិ៍ឈ្មោះជាសិល្បករអាយ៉ៃដ៏ល្បីសុសសាយ។

ព្រឹទ្ធាចារ្យ សាឡាត់ នាមដើមឈ្មោះ ម៉ាក កាណេន មានស្រុកកំណើតនៅខេត្តព្រៃវែង។ លោកបានបំរេីវិស័យសិល្បៈតាំងពីវ័យ២៦ឆ្នាំ ជាអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះតាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន។
ស្នាដៃដែលមហាជនទទួលការចាប់អារម្មណ៍ជាងគេ គឺអាយ៉ៃរឿង រឿង “តាភោគ” ដែលបានចាក់ផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា ទសវត្សឆ្នាំ៩០ ក្នុងសម័យរដ្ឋកម្ពុជា។ អាយ៉ៃកំប្លែងនោះនិយាយពី បុរសចំណាស់អ្នកមានតែកំណាញ់ម៉ៅស្វិតម្នាក់ តែចាញ់អន្ទាក់សម្រស់នារីវ័យក្មេង។
ដូចពាក្យចាស់លោកពោលថា “ទូកទៅ កំពង់នៅ” ក្នុងនាមជាព្រឹទ្ធាចារ្យសិល្បៈ កាលនៅរស់រានមានជីវិត លោកតាសាឡាត់ បានបន្សល់គតិណែនាំមួយចំនួនសម្រាប់អ្នកសិល្បៈអាយ៉ៃជំនាន់ក្រោយ ដើម្បីមានភាពប្រសើរឡើងក្នុងអាជីព។ លោកបានបង្ហាញថា ការហាត់ច្រៀងអាយ៉ៃត្រូវចំណាយពេលយូរ ហើយអ្នកចេះច្រៀងត្រូវមានចំណេះដឹងទូទៅច្រើន ជាពិសេសកំណាព្យចុងចួន ត្រូវតែរវៀសរវៃ។ ព្រឹទ្ធាចារ្យបានផ្ដាំផ្ញើថា ដើម្បីទាក់ទាញ និងកុំឱ្យអ្នកទស្សនាធុញ អ្នកសម្ដែងត្រូវបង្កប់ទាំងការអប់រំ កម្សាន្ត។

សិល្បករជើងចាសរូបនេះបានលើកឡើងថា មនុស្សសម័យថ្មីមិនសូវចូលចិត្តចាប់អាជីពសិល្បៈបុរាណ តែតាមពិតគេយល់ច្រឡំ ព្រោះបើចេះជំនាញសិល្បៈបុរាណ គឺសម្បូរទីផ្សាររកលុយចិញ្ចឹមជីវិត។ លោកបានបកស្រាយថា ចំពោះសិល្បករបើអត់រៀនសូត្រជ្រៅជ្រះ មិនស្គាល់ពីពុទ្ធចក្រ អាណាចក្រ ឬភូមិសាស្ត្រជាដើមនោះ នឹងសម្ដែងមិនបានល្អ មិនច្បាស់ អាចនាំឱ្យក្មេងខូចដោយសារពាក្យសម្ដី និងអាកប្បកិរិយាមិនសមគប្បី។
ព្រឹទ្ធាចារ្យ សាឡាត់ បានផ្ដាំផ្ញើអ្នកដែលចង់រៀនជំនាញសិល្បៈ ឬចម្រៀងអាយ៉ៃនេះ ត្រូវមានគ្រូ ឬហាត់នៅសាលាជំនាញ ឱ្យបានត្រឹមត្រូវ ដើម្បីមានក្បួនខ្នាត ចៀសវាងប្រើពាក្យពេចន៍ខុស ឬអាសអាភាសពេក និងត្រូវចេះក្លែមពាក្យណាដែលស្តាប់ទៅមហាជនទទួលយកបាន។
ព្រឹទ្ធាសាឡាត់ អត់មានកូនចៅបន្តមរតកសិល្បៈអាយ៉ៃពីលោកទេ។ ពីមុនកូនរបស់លោកចង់បន្តវេនដែរ ប៉ុន្តែពេលរៀនសូត្រ និងចេញទៅធ្វើការបានប្រាក់ខែច្រើន កូនរបស់លោកក៏បោះបង់គំនិតចង់ស្នងសិល្បៈពីរូបលោក៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


