ជីវិតកម្សាន្ដ
កវីនិពន្ធ ម៉ៅ សំណាង ទម្លាយអារម្មណ៍សង្វេគនៃការចាកចេញរបស់អតីតស្វាមី និងកូនស្រីទោលនៅពេលនេះ
លោកស្រី ម៉ៅ សំណាង ជាកវីនិពន្ធប្រលោមលោក និងភាពយន្តល្បីឈ្មោះ នៅថ្ងៃទី២១ ខែមិថុនានេះ បានបង្ហាញអារម្មណ៍ពិបាកទទួលយក តែត្រូវតែទទួលថា លោកស្រីបានតស៊ូធ្វើដំណើរវែងឆ្ងាយដោយហត់នឿយណាស់ព្រោះតែចង់បានជីវិតគ្រួសារមួយដែលពោរពេញដោយសុភមង្គល។ ប៉ុន្តែគ្រប់យ៉ាងមិនអាចក្លាយជាការពិត។
លោកស្រីបានរំលឹកថា៖ “ថ្ងៃមួយស្រាប់តែស្វាមីខ្ញុំប្រាប់ថាគាត់បានស្រឡាញ់ស្រីថ្មីហើយថែមទាំងមានកូនប្រុសម្នាក់ទៀតផងព្រោះតែខ្ញុំជាស្រីដែលមានពេលវេលាសម្រាប់តែការងារនិពន្ធរបស់ខ្ញុំប៉ុន្តែគ្មានពេលវេលាសម្រាប់គាត់។ ខ្ញុំអត់មានវិធីកែប្រែអ្វីបានក្រៅពីទទួលកំហុសហើយឈរសម្លឹងមើលគាត់ចាកចេញទៅ”។
ស្ត្រីកវីនិពន្ធរូបនេះបានបន្តថា លោកស្រីគិតថាមិនថ្វីទេ ដ្បិតលោកស្រីនៅមានកូនស្រីតែម្នាក់ គឺគ្រប់គ្រាន់ហើយ។

លោកស្រីបានលើកឡើងថា៖ “ដោយសារយើងមានតែម្ដាយមួយកូនមួយ ខ្ញុំមិនដែលឱ្យកូនស្រីខ្ញុំឃ្លាតពីខ្ញុំមួយជំហានទេ ខ្ញុំតែងមើលឃើញនាងនៅតែជាក្មេងស្រីអាយុ ៣ឆ្នាំដដែល។ ខ្ញុំសម្លឹងមើលនាងគ្រប់ជំហានមិនថាដេកដើរឈរអង្គុយ។ ស្រាប់តែថ្ងៃមួយរស្មីបានប្រាប់ខ្ញុំថាកូនធំហើយ កូនត្រូវទៅធ្វើការងារនៅឆ្ងាយពីម៉ាក់! កូនសុំរៀនធ្វើជាមនុស្សរឹងមាំឯករាជ្យដូចម៉ាក់ពីក្មេងអីចឹង”។
អ្នកនិពន្ធមាននាមប៉ាកកា ថាទន្សាយ បានពោល បន្តថា ទីបំផុតលោកស្រីបានត្រឹមតែឈរសម្លឹងមើលកូនស្រីទោលចាកចេញទៅធ្វើការឆ្ងាយពីលោកស្រីម្នាក់ទៀត ដោយគ្មានជម្រើសទាល់តែសោះ។
លោកស្រីលើកឡើងថា៖ “៤០ឆ្នាំមុន ខ្ញុំបានឈរនៅត្រង់នេះម្នាក់ឯងក្នុងនាមជានារីវ័យ២២ឆ្នាំពោរពេញដោយការជឿជាក់ និងមុះមុត តែខណៈនេះខ្ញុំឈរនៅត្រង់នេះតែម្នាក់ឯងដដែល ក្នុងនាមជាស្ត្រីចាស់ជរាដែលបានត្រឹមឈរសម្លឹងមើលថ្ងៃអស្តង្គត”។
លោកស្រីបានបញ្ចប់នូវសម្ដី១ឃ្លាថា គ្រប់យ៉ាងមិនមែនជារបស់យើងទេអ្វីៗគង់តែត្រូវបាត់បង់ទៅគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកស្រី ម៉ៅ សំណាងមានកូនស្រីម្នាក់ឈ្មោះ កញ្ញា ម៉ៅ ចាន់រស្មី ជាអ្នកនិពន្ធប្រលោមលោក និងភាពយន្តផងដែរ ដែលមានរហស្សនាម “កូនទន្សាយ”។ នាងចូលចិត្តអានប្រលោមលោក និងមើលភាពយន្តតាំងពីបឋមសិក្សា។ រហូតដល់ឆ្នាំ២០១១ ទើបនាងចាប់ផ្តើមរៀនសូត្រពីការងារនិពន្ធតាមរយៈការវាយអត្ថបទនិពន្ធរបស់ម្ដាយ ដើម្បីជួយការងារម្ដាយ ដោយគ្មានបំណងចង់ក្លាយជាអ្នកនិពន្ធអ្វីទេ។ ក្រោយមកនាងទទួលស្គាល់ថា អ្វីដែលធ្វើឲ្យនាងសម្រេចចិត្តចាប់ស្លាបប៉ាកកានិពន្ធនោះ អាចមកពីឥទ្ធិពលប្រឡូកការងាររបស់អ្នកស្រី ម៉ៅ សំណាង ជាម្តាយបង្កើត។
កញ្ញា ម៉ៅ ចាន់រស្មី ធ្លាប់បានសម្តែងនៅក្នុងភាពយន្ត ព្រហ្មលិខិត និងឃុនឆាង ឃុនផែន ពីកុមារភាពក្នុងអំឡុងឆ្នាំ ២០០៤។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


