ជីវិតកម្សាន្ដ
សុខ ពិសី កំពុងជោគជ័យលើមុខជំនួញថ្មី ទោះបីជួបវិបត្តិកូវីដ
ថ្វីត្បិតបច្ចុប្បន្នកំពុងជួបបញ្ហានៃវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យអ្នកសិល្ប:មួយចំនួនត្រូវផ្អាក ឬពន្យាពេលយ៉ាងណាក្តី តែសម្រាប់តារាចម្រៀងសំឡេងផ្អែមកញ្ញា សុខ ពិសី នៅតែរក្សាបានទីផ្សាគាំទ្រខ្ពស់ដដែល។
ទន្ទឹមគ្នានេះ បើតាមការបង្ហើបបច្ចុប្បន្នតារាចម្រៀង សុខ ពិសី បន្ទាប់ពីចំណាយដើមទុនរាប់ម៉ឺនដុល្លារក្នុងការបើកដំណើរការលក់តែគុជដ៏ល្បីមានឈ្មោះថា “Tealive Cambodia 310”គឺមានអតិថិជនជាច្រើនគាំទ្រមុខរបរថ្មីរបស់នាងផងដែរ។

គេសង្កេតឃើញក្រៅតែទទួលបានការគាំទ្រពីអតិថិជនគ្រប់វ័យ គឺមានអ្នកសិល្ប:ល្បីៗមួយចំនួនបានបង្ហាញការគាំទ្រដោយបាននាំគ្នាភ្លក់រស់ជាតិតែគុជទឹកដោះគោរបស់កញ្ញា សុខ ពិសី ផងដែរ។ទាំងនេះទើបធ្វើឲ្យមុខរបរមួយនេះកាន់តែដំណើរការជោគជ័យនិងបោះជំហ៊ានខ្លាំងលើទីផ្សាសព្វថ្ងៃ។
ដោយឡែកកំពូលតារាចម្រៀងកញ្ញាសុខ ពិសី បានឲ្យដឹងថា ហាងតែគុជដែលជាមុខរបរថ្មីនេះ គឺចាប់បើកដំណើរការពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះហើយ ដែលគិតមកទល់ពេលនេះមានរយ:ពេលឈរលើទីផ្សារប្រមាណជាង២ខែមកហើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


