Connect with us

ជីវិតកម្សាន្ដ

ភរិយា​តារា​ចម្រៀង មង្គល ទីណា វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

​ភរិយា​របស់​តារា​ចម្រៀង​លោក មង្គល ទីណា បាន​ប្រកាស​មុន​នេះ​បន្តិច​ថា ​ខ្លួន​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខណៈ​ស្វាមី​របស់​នាង​តេស្ត​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង ដាលីន ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​អតី​ត​តារាចម្រៀង មង្គល ទីណា ក៏បាន​បញ្ជាក់​តាមរយៈ​ការ​Live​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​ថា​ ខ្ញុំ​ពិនិត្យ​វិជ្ជមាន​ហើយ​តែ​ប្តី​ខ្ញុំ​ឃើញ​អវិជ្ជមាន​។​

​ប្រភព​បន្ត​ថា ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច​ហើយ​ នឹង​រង់ចាំ​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​នៅ​ថ្ងៃទី​០៥​ ខែកក្កដា ឆ្នាំ​២០២១​ខាងមុខនេះ​ ប៉ុន្តែ​ស្រាប់តែ​ថ្ងៃនេះ ​ធ្វើតេស្ត​សំណាក​ក៏បាន​រកឃើញថា ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ចំណែក​តូប​នៅ​ក្នុង​ផ្សារ​ដងទង់​ខេត្ត​កោះកុង​របស់​នាង​ត្រូវ​បាន​បិទ​មួយ​រយៈ​សិន​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ត្រឹមរយៈ​៤​ខែ​ តារា​ហង្ស​មាស​៤​រូប ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ដូចគ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម