Connect with us

ជីវិតកម្សាន្ដ

តារាប្រុស ៣ ដួងប្រចាំប៉ុស្តិ៍លេខ ៧ ថៃ ស្វះស្វែងជាក្រុម វេចខ្ចប់អាហារហូបចុក​ជួយអ្នករងគ្រោះដោយកូវីដ

បានផុស

នៅ

ការរីករាលដាលនៃជំងឺកូវីដក្នុងប្រទេសថៃ គឺបង្ហាញថាហាក់មិនថមថយសោះឡើយ។ មនុស្សជាច្រើន បានរងគ្រោះដោយសារវិបត្តិនេះ មិនថាជាអ្នកឆ្លងមេរោគ ដែលត្រូវការការព្យាបាល ក្រុម​ហានិភ័យ អ្នក​ឃុំខ្លួន​តាម​ផ្ទះ ហើយ​គ្រួសារ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​ ខ្វះ​ប្រាក់​ចំណូល ​និង​ឆ្លង​កាត់​ការ​លំបាក​ក្នុង​ជីវិត​ដូចគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មើល​ឃើញ​ដូចនេះ ជាក់ស្ដែង​តារា​ប្រចាំ​ប៉ុស្តិ៍​លេខ៧ថៃទាំង៣ដួង ដូចជាលោក​ Kem Hassawee លោក Euro yotsawat និងលោក Ben santiraj បាន​ចូលរួម​កម្លាំង​ ដើម្បី​សង្គ្រោះ​អ្នក​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​ក្នុង​ប្រទេស។

តារាប្រុសទាំង៣រូបនេះ ​បាន​វេចខ្ចប់​របស់ហូបចុកចំនួន ៣០០ ឈុត មានអង្ករ​ ទឹកសុទ្ធ ទឹកដោះគោ អាហារ​ក្រៀម​ៗ​ ទឹក​អាកុល ​ថ្នាំពេទ្យ​ សម្រាប់​អ្នក​ជំងឺ​កូវីដ -១៩។ ចំពោះ​ការ​បរិច្ចាគ​ត្រូវ​បាន​ធ្វើ​ឡើង ​តាមរយៈ​ព្រះ​គ្រូ​ចៅ​អធិការ PhraKru Samut Watchara នៅ​វត្ត Rakhang Kositaram woramahawihan ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សហគមន៍​ក្បែរ​នោះ នៅ​ក្រុង​បាងកក។

លើស​ពី​នេះ ​ថង់​សង្គ្រោះ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សហគមន៍​នៅ​តាម​ដង​ផ្លូវ​ ដែល​មាន​មនុស្ស​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយសារ​តែ​​កូវីដ និង​បាន​រងគ្រោះ​ជា​ច្រើន​គ្រួសារ​ថែមទៀត។

បើទោះបីជាជារថយន្តជំនួយ របស់តារា៣ដួងនេះ ​មិន​អាច​ចូល​តាម​ផ្លូវ​តូចៗ​ក្នុង​សហគមន៍ ​តែ​យ៉ាងណា​ពួក​លោក​ ក៏​នៅ​តស៊ូ​ជួយ​ដល់​មនុស្ស​ដែល​កំពុង​ខ្វះខាត​ទាំង​នោះ ​ដោយ​មិន​ខ្លាច​នឿយហត់។ ទឹក​ទឹក​សប្បុរស​​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​របស់​លោក ​មាន​កោតសរសើរ​និង​មាន​មោទនភាព​ជា​ខ្លាំង៕

ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ

ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ស៊ុន ចាន់ថុល លើកឡើងកត្តាអំណោយផលវិនិយោគចំនួនពីរ ទៅកាន់សមាជិកសភាអាម៉េរិក

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

កីឡា៣៣ នាទីutes មុន

ផាត​ សូដា​៖ ចំណាយ​​លើ​ក្លឹប​ច្រើន​ក្នុង​មួយខែៗ​ ប៉ុន្តែ​ខ្ញុំ​មិន​ទម្លាប់​រអ៊ូ​ ឬ​សុំ​ជំនួយ​ពី​គេ​នោះ​ទេ​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

បាក់​​រលំ​​ជញ្ជាំង​អគារ​រោងចក្រ​នៅ​ខេត្ត​ Chon Buri​​ ប្រទេសថៃបង្ក​របួស​ និង​ខូចរថយន្ត

Sokha Hotels

ព័ត៌មានពេញនិយម