ជីវិតកម្សាន្ដ
សុន ស្រីពេជ្រ ត្រូវរ៉ាប់រងចិញ្ចឹមកូន២នាក់ ក្រោយធ្លាយដំណឹងលែងលះស្វាមី
តារាចម្រៀងមនោសញ្ចេតនាសំនៀងផ្អែមអ្នកនាង សុន ស្រីពេជ្រ ស្របពេលដែលអាជីពសិល្ប:ហាក់ស្ងប់ស្ងាត់មួយរយ: ក៏ស្រាប់តែថ្មីៗនេះធ្លាយដំណឹងនៃការលែងលះស្វាមីយ៉ាងភ្ញាក់ផ្អើល។
ប្រភពនិយាយថា ក្រោយទទួលបានចំណងដៃកូនប្រុស-ស្រី២នាក់រួចមក ចំណងស្នេហ៍របស់ ស្រីពេជ្រ និងស្វាមី ក៏មានភាពរង្គោះរង្គើរហូតឈានដល់ការបែកបាក់ក្រោមហេតុផលរស់នៅមិនចុះសម្រុង ទើបពួកគេចែកផ្លូវគ្នាដើររៀងខ្លួន។

ប្រភពបន្តថា បន្ទាប់ពីបែកបាក់ស្វាមី បន្ទុកចិញ្ចឹមកូនគឺធ្លាក់លើ សុន ស្រីពេជ្រ ហើយនាងក៏តាំងជំហរយ៉ាងមុតមាំមើលថែកូនទាំង២ និងប្រឹងប្រែងពង្រឹងមុខរបរឱ្យកាន់តែល្អប្រសើរ។ ជុំវិញដំណឹងបែកបាក់នេះដែរតារាស្រី សុន ស្រីពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានដោយខ្លីថា នាងនិងស្វាមីពិតជាចែកផ្លូវគ្នាហើយ។

គេចាំបានថា តាតារាចម្រៀងស្រី សុន ស្រីពេជ្រ និងអតីតស្វាមីបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំរហូតរួមរស់ជាមួយគ្នាទទួលបានកូនស្រីម្នាក់គួរឲ្យស្រឡាញ់។ ក្រោយមកក៏បានដឹកដៃអតីតស្វាមីបណ្ដូលចិត្តលោក តិច សុខជា ចូលរោងការកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ពិធីមង្គលការនោះ បានធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសាច់ញាតិទាំងសងខាង មិត្តភក្តិក្នុងនិងក្រៅសិល្បៈ។ ក្រោយរៀបការពួកគេ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ទៀតផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ