ជីវិតកម្សាន្ដ
ផ្ទុះរឿងចម្រូងចម្រាសរវាង ម៉េង កែវពេជ្ជតា និងអ្នកគាំទ្រ បាន មុន្នីល័ក្ខ ដោយសារបទ ជំនោដើមខែ
អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្មលើអ្នកចម្រៀងជំនាន់ក្រោយៗដែលយកបទ ជំនោរដើមខែ ទៅច្រៀងឡើងវិញដោយមិនរក្សាឈ្មោះម្ចាស់ដើមឡើយគឺគ្រាន់តែដាក់ថទ បទមរតកដើម ប៉ុណ្ណោះ។

បន្ទាប់ពីមានការប្រតិកម្មរបស់តារាចម្រៀងជើងចាស់សំនៀងមនោសញ្ចេតនាអ្នកនាង ម៉េង កែវពេជ្ជ តា ភ្លាមៗនោះក៏ស្រាប់តែឃើញទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Ban Monyleak Fan ដែលគេយល់ថាជាអ្នកគាំទ្រតារាស្រី បាន មុន្នីល័ក្ខ បានធ្វើការបញ្ចេញសាររិះគន់ដល់អ្នកនាង ម៉េង កែវពេជ្ជតា វិញផងដែរ។
ដោយសារការចូលរិះគន់នេះហាក់មានចេតនាវាយបកលើខ្លួនក្នុងន័យការពារតារាស្រីវ័យក្មេង បាន មុន្នីល័ក្ខ ទើបធ្វើឲ្យ ម៉េង កែវពេជ្ជតា ចេញមុខពន្លះយ៉ាងចាស់ដៃវិញ។ អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយថា ចរិតនាងមិនកែប្រែទេបងប្អូន មិនសុំទោសក៏ហីចុះតែមើលសម្តីនាងខាំញេញយ៉ាងគឃ្លើនគួរអោយខ្នាញ់។

អ្នកនាង ម៉េង កែវពេជ្ជតា បានតបថា តើនាងសមជាតារាគំរូអោយគេគោរពទេបងប្អូន? តើនាងសម ជាមនុស្សគំរូដល់មហាជនទេបងប្អូន? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែងតែម្តង ដូចគ្មានមេបាប្រដៅ។ ខ្ញុំដឹងថា អ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំថា ខមិននេះជារបស់ Fan ប៉ុន្តែបើជា Fan ក៏នាងដឹងហេតុអី្វនាងបណ្តោយ ? បើនាងល្អនាងគួរតែហាមមែនទេ ?។
បន្ថែមពីនេះអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា ចុះបើនាងមិនហាមបានន័យថា ម្តេចខ្ញុំក៏មាន Fans មិនតិចដែរ ប៉ុន្តែខ្ញុំមិនដែលអោយ Fan ធ្វើបែបនេះទេ សូមបងប្អូនជួយពិចារណាតាមការគួរអំពីចរិតស្រីម្នាក់នេះផង។

ជុំវិញព័ត៌មាននេះដែរ កម្ពុជាថ្មី កាលពីព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មិនអាចស្វែងរកការសួរនាំបន្ថែមពីអ្នកនាង ម៉េង កែវពេជ្ជតា បានទេ ខណៈ បាន មុន្នីល័ក្ខ ក៏មិនទាន់មានការបំភ្លឺអ្វីឡើយ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ