ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យ លី ប៊ុនយីម ផលិតករភាពយន្តជើងចាស់វិជ្ជមានកូវីដ-១៩ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ
ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បច្ចុប្បន្នកំពុងស្ថិតក្នុងបន្ទប់សម្រាកព្យាបាលក្រោយរកឃើញមានវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការបង្ហោះនៅលើផេករបស់ក្រុមព្រះសូរិយា។
ប្រភពលើកឡើងថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម វិរ:សិល្បករខ្មែរពេលនេះកំពុងស្ថិតក្នុងបន្ទប់ព្យាបាលនាមន្ទីរពេទ្យមួយក្នុងខេត្តកណ្តាល ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ហើយស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរគួរអោយព្រួយបារម្ភថែមទៀត។

លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម សព្វថ្ងៃមានអាយុ៨៥ឆ្នាំ មានគេហដ្ឋាននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រួសារ និងពេទ្យរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ជាសិល្បកររៀមច្បងក្នុងវិស័យភាពយន្តខ្មែរតាំងពីសម័យកើតភាពយន្តដំបូងដោយលោកតួមាននាទីជាអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងផលិតករដែលមានស្នាដៃល្អចំណាន ហើយបានទទួលការសរសើរពីមហាជនគ្រប់ស្រទាប់ទាំងជាតិនិងអន្តរជាតិ។

កាលពីមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រ ភាពយន្តរបស់លោកមានដូចជារឿង សព្វសិទ្ធិ , រឿង ពុទ្ធិសែននាងកង្រី , រឿង អនអើយស្រីអន,រឿង សេះសមុទ្រ ,រឿងចំណងដៃទឹកភ្នែក ដែលសុទ្ធ តែជាភាពយន្តដែលល្បីល្បាញកំពូលតែម្តង៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


