Connect with us

ជីវិតកម្សាន្ដ

ក្រសួងវប្បធម៌ប្រកាសរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១នៅថ្ងៃទី១៥តុលានេះ

បានផុស

នៅ

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ប្រកាស​រៀបចំ​នូវ​មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស ឆ្នាំ​២០២១​ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។​

គោលបំណង​នៃ​ការរៀបចំ​មហោស្រព​ចាប៉ីដងវែង​នេះ​ គឺធ្វើឡើង​ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ និង​លើក ស្ទួយ​វិស័យ​សិល្ប​:​ចាប៉ីដងវែង​របស់​ខ្មែរ​ឲ្យ​កាន់តែ​ល្បី​រន្ទឺ​ខ្លាំង​ថែមទៀត​។​ ហេតុនេះហើយ​ទើប​ក្រសួង វប្បធម៌ ​និង​វិចិត្រសិល្បៈ​សម្រេច​រៀបចំ​កម្ម​វិធី​នេះ​ឡើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះ ​ក្រសួង​ក៏​សូម​ជូនដំណឹង​ដល់​សិល្បករ​ចាប៉ីដងវែង ​និង​សាធារណជន​ចាប៉ីដងវែង​ឲ្យ​បាន​ជ្រាប​ថា ​មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស ឆ្នាំ​២០២១​ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​នេះ​ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ​២០២១​នេះ​។​

មហោស្រព​នេះ​គ្រោង​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាមរ យ​:​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​ក្រសួង​វប្បធម៌​និង​វិចិត្រ សិល្ប​ផងដែរ​។​កិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្ប​ធ ម៌​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម