Connect with us

ជីវិតកម្សាន្ដ

ខ្ញុង ហ៊ាន​ស្បថស្បែ​ថា​ការ​ជំពាក់​បំណុល​វ័​ន្ត​កជាង​៥០​ម៉ឺន​ដុល្លារ​មិនមែន​ដោយ​សារ​លេងល្បែង​ទេ

បានផុស

នៅ

​ភ្នំពេញ ៖ មហាជន​បាន​ដឹង​ហើយ​ថា​ នៅ​ថ្ងៃទី​១៨​ខែ តុលា​នេះ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់ពី​តារា​កំប្លែង​អ្នកនាង ខ្ញុង បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ផុងខ្លួន​ជំពាក់​លុយ​គេ​រហូតដល់​ទៅ​ជាង​៥០​ម៉ឺន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ​កើយ​ឡើង​បន្ទាប់ពី​អ្នកនាង ខ្ញុង បាន​ចេញមុខ​សារភាព​និង​សម្រេច​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ខ្លួនឯង​ជុំវិញ​បញ្ហា​ក្ស័យធន​និង​ជំពាក់​បំណុល​គេ​ចំនួន​៥៧២០០ ០​ដុល្លារ​។ ទាក់ទង​រឿង​នេះ​ដែរ​ ក៏​មាន​មហាជន​មួយ​ចំនួន​បញ្ចេញមតិ​ដោយ​ជនសង្ស័យ​ថា​ អ្នកនាង ខ្ញុង អាច​ទំនង​ជាប់បំណុលគេ​ក៏​ព្រោះតែ​យកទៅ​លេងល្បែង​ស៊ីសង។

ឆ្លើយតប​នឹង​សំនួរ​នេះ​មកកាន់​អ្នកសារព័ត៌មាន ​តារា​កំប្លែង ខ្ញុង បាន​និយាយ​ទាំង​ទឹកភ្នែក​បដិសេធថា ​នាង​ហ៊ាន​ស្បថ​រឿង​ដែល​ជំពាក់​គេ​ជាង​៥០​ម៉ឺន​ដុល្លារ​នោះ​ មិនមែន​យក​ទៅ​លេងល្បែង​ទេ​គឺ​ដើម្បី​តែ​ការងារ​រកស៊ី​ប៉ុណ្ណោះ​ពោល​គឺ​អ្នកនាង​ចាប់ផ្តើម​ខ្ចី​គេ​តាំងពី​ដើមឆ្នាំ​២០១៩​មក​ម្ល៉េះ​ហើយ​មាន​ច្រើន​ម្ចាស់ ដែល​ការ​ក្លាយ​ជាដើម​ដើម​ក្លាយ​ជាការ រហូត​កើន​បំណុល​ដល់ពេលនេះ។

អ្នកនាង ខ្ញុង បាន​លើក​ឡើង​ថា ​ខ្ញុំ​មិនបាន​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​នោះឡើយ​ ពោល​គឺ​ខ្ញុំ​មិនដែល​ប៉ះពាល់​វា​នោះទេ​ ខ្ញុំ​ហ៊ាន​ស្បថ​។ ​ក្នុង​នោះ​អ្នកនាង ខ្ញុង​ក៏បាន​ទទួល​ថាបើ​បំណុល​ពាក់ព័ន្ធ​នឹង​លេង​តុង​ទីន​គឺ​ខ្លួន​ធ្លាប់​លេង​ពិតមែន​។​ អ្នកនាង ខ្ញុង បន្ថែមថា​ សម្រាប់​បំណុល​ជំពាក់​គេ​នោះ​គឺ​សុទ្ធសឹងតែ​ខ្ចី​ដោះ​ទ័ល​ ឬ​ បង្វិល​លើ​មុខរបរ​រកស៊ី​របស់​នា​ង​ទាំងអស់​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម