ជីវិតកម្សាន្ដ
លោក សាវិន ហ្វីលីព៖ ហេតុអ្វីបានជាតារាខ្មែរចៀសមិនផុតពីលើកដៃសុំលុយគេចឹង?
តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញ គេឃើញលោកបង្ហោះសារខ្លីមួយប្រយោគយ៉ាងចាក់ដោតជុំវិញសំនួរលើអ្នកសិល្ប:មួយចំនួនដែលគេចមិនផុតពីការលើកដៃសំពះសុំលុយគេពេលធ្លាក់ខ្លួន។

យោងតាមសំណេរខ្លីបង្កប់ន័យជ្រៅពីសំណាក់លោក សាវិន ហ្វីលីព បានលើកឡើងថា ហេតុអ្វីបានជាតារាខ្មែរចៀសមិនផុតពីលើកដៃសុំលុយគេចឹង? តម្លៃអ្នកសិល្បៈបន្តអាប់ឱន។ ប៉ុន្តែតាមរយ:សំណេរនេះលោក សាវិន ហ្វីលីព ពុំបាននិយាយសំដៅចំលើឈ្មោះបុគ្គលណាម្នាក់ទេ។
បន្ទាប់ពីមានការលើកឡើងជាចម្ងល់របស់លោក សាវិន ហ្វីលីព ខាងលើ គេឃើញមានការបញ្ចេញមតិជាច្រើនជុំវិញប្រធានបទនេះដោយក្នុងមានខ្លះនិយាយថា ធ្វើមិចបើទាល់ហើយបងអើយ ! ខ្លះទៀតថា គ្មានអ្នកណាចង់ចឹងទេ។

ចំណែកខ្លះទៀតក៏បានបញ្ចេះទស្សន:គាំទ្រលោក សាវិន ហ្វីលីព ថា អ្នកល្បីហ៊ឺហាប្រេនៗធ្លាក់ខ្លួនក្រ មានអ្នកយំសោក អាណិតតាមរួមគ្នាជួយដោះបំណុលសល់ពីBrandហ៊ឺហា ដល់ពេលអ្នកមានស្នាដៃលើកមុខវប្បធម៌ជាតិជួយជ្រោមជ្រែងកុមារកម្ពុជារាប់ឆ្នាំលោកធ្លាក់ខ្លួនឈឺ គ្មានអ្នកខ្វល់។ លោកពូនិយាយមកត្រូវចិត្តខ្ញុំណាស់ ខ្ញុំមិនគាំទ្រទេ ពេលមានហ៊ឺហា ហៅមិនឮ តែពេលពិបាកលើកដៃសុំគេ មានគេពិបាកជាងនឹងច្រើនណាស់។

សូមបញ្ជាក់ថា ខាងលើនេះគ្រាន់តែមួយផ្នែកនៃមតិរបស់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលបានលើកឡើងស្របពេលដែលមានកាបញ្ចេញទស្សន:របស់លោក សាវិន ហ្វីលីព ដែលសួរថាហេតុអ្វីបានជាតារាខ្មែរចៀសមិនផុតពីលើក ដៃសុំលុយគេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


