ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង បង្ហាញក្តីរំភើបខ្លាំងក្រោយក្រសួងប្រកាសបើកដំណើការរោងកុនឡើងវិញ
ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្ប:ប្រកាសឲ្យបើកដំណើរការឡើងវិញរោងភាពយន្តក្នុងរាជធានីភ្នំពេញ។
ផលិតកររឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង បានសម្តែងនូវអារម្មណ៍រំភើបបែបនេះថា ជយោរោងភាពយន្តបើកហើយ ជាដំបូងខ្ញុំសូមថ្លែងសេចក្តីរីករាយណាស់បងប្អូន។ ខ្ញុំរកអ្វីថ្លែងមិនរួចទេ ដង្ហើមធ្លាប់ដកតឹងៗ ឥឡូវបានធូរហើយ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថាក្រោយពេលដឹងថា ក្រសួងប្រកាសឲ្យបើករោងកុងឡើងវិញនោះអារម្មណ៍របស់លោកគឺចាប់ផ្តើមធូស្រាលនិងសប្បាយចិត្តខ្លាំងតែម្តងព្រោះថា ភាពយន្តដែលបានផលិតរួចមកនឹងត្រូវបានយកទៅចាក់បញ្ចាំងដើម្បីទទួលបានចំណូលមកវិញ។
លោក ហ៊ុយ យ៉ាឡេង បន្តថា កន្លងមកលោកតែងតែដេកគិតពិបាកចិត្តរឿងបញ្ហានេះដោយមិនដឹងថាពេលណារោងកុនបើកឡើងវិញទេ ព្រោះយើងមានមុខរបរតែមួយដែលត្រូវពឹងលើវិស័យផលិតកុននេះ ហើយដល់ឥឡូវបើកឡើងវិញគឺបានធូចិត្តតែម្តង ពោលគឺប្រៀបបាននឹងមានដង្ហើមផងដែរ។
ជាមួយគ្នានេះដែរលោក ហ៊ុយ យ៉ាងឡេង ក៏បានអំពាវនាវឲ្យមហាជននិងអ្នកគាំទ្រឬអ្នកដែលចូលទស្សនាភាពយន្តក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវចូលរូមគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១បានប្រកាសបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប:ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ចំពោះការបើកដំណើរនេះត្រូវគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិSOPនិងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


