Connect with us

ជីវិតកម្សាន្ដ

ស្តែងៗ មិនជឿមិនបាន អ្នកឈ្នះរង្វាន់ពីស្រាបៀរ ប្ល៊ែកផេនធ័រ កំពុងបើករថយន្ត Mazdas ដ៏ថ្មីសន្លាងយ៉ាងឡូយ

បានផុស

នៅ

​ក្រុមហ៊ុនស្រា​បៀរ ខេ​ម​ប្រ៊ូ​វ រកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់ដ៏ធំអស្ចារ្យ ពីស្រាបៀរ ប្ល៊ែកផេនធ័រអតិថិជនមានសំណាង 2 រូប ដែលបានឈ្នះ​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ពី​កម្មវិធី​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ ឥឡូវនេះ​ពួកគាត់​កំពុងធ្វើដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ដោយ​រថយន្ត Mazda BT-50 ស៊េរី​ថ្មី ដែលជា​រង្វាន់​ធំ​ពី ប្ល៊ែ​ក​ផេ​ន​ធ័​រ។ ចាប់តាំងពី​ដំណើរការ​កម្មវិធី ក្នុង​ខែមេសា ឆ្នាំ​ 2020 មក ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​រកឃើញ​អតិថិជន​មានសំណាង​រាប់ពាន់នាក់ ដែល​បានឈ្នះ​រង្វាន់​ដូចជា លុយ​សុទ្ធ ទូរស័ព្ទ iPhone 11 Pro ម៉ូតូ​ហុងដា​ឌ្រី​ម ហើយ​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ រថយន្ត Mazda BT-50 ស៊េរី​ឆ្នាំ ​2021។​

https://www.facebook.com/watch/?v=1585986798401039

​ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ ដែលជា​ពាណិជ្ជសញ្ញា​ផលិតផល​របស់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ មាន​មោទកភាព ប្រកាស​អ្នកឈ្នះ​រង្វាន់​ធំ រថយន្ត Mazda BT-50 ស៊េរី​ឆ្នាំ 2021 ចំនួន​ពីរ​រង្វាន់​។ អ្នកឈ្នះ​ទី 1 គឺ​លោក ឌុ​ច ប៉ាក អាយុ 58 ឆ្នាំ ជា​កសិករ និង​ជា​អ្នកលក់​សំលៀកបំពាក់ រស់នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឈ្នះ​ទី 2 គឺ​លោក អ៊ួ​ន ហ៊ុន មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប នៅ​ភូមិ​រំចេក​5 សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ គាត់​យំ​រំភើប​ជាច្រើន​ដង​ពេល​ផ្តល់​កិច្ចសម្ភាសន៍ ហើយ​គាត់​បាន​បញ្ជាក់ថា នឹង​បើករថយន្ត​ដ៏​ទំនើប​ពី ប្ល៊ែ​ក​ផេ​ន​ធ័​រ ជុំវិញ​ខេត្តបាត់ដំបង និង​ធ្វើដំណើរ​កម្សាន្ត​ជាមួយ​ក្រុមគ្រួសារ​ទៅ​ខេត្តសៀមរាប​។ រង្វាន់​នេះ ហាក់ដូច​ជាការ​តបស្នង​ចំពោះ​ការនិយម​គាំទ្រ​ដ៏​ស្ម័គ្រស្មោះ​របស់លោក អ៊ួ​ន ហ៊ុន ចំពោះ​ស្រា​បៀរ​ស្តោ​ត​នាពេល​កន្លងមក ហើយក៏​ហាក់ដូចជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការបន្ត​គាំទ្រ​របស់គាត់​ចំពោះ​ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ ផងដែរ ។​

លោក អែម យុ​ទ្ធូ ប្រធាន​គ្រប់គ្រង​ស្តីទី​ផ្នែក​ពាណិជ្ជសញ្ញា​ស្រា​បៀរ របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា «​អ្នក​អាច​ពិបាក​ស្រមៃ​ថា ពួកគាត់​ភ្ញាក់ផ្អើល និង​រំភើប​ខ្លាំង​ប៉ុណ្ណា ពោលគឺ​សុបិន​ក្នុងសុបិន ពេល​ដឹងថា​ឈ្នះ​រង្វាន់​ធំ​បែបនេះ​! ក្រុមហ៊ុន​ក៏មាន​ក្តី​អបអរសាទរ និង​សោមនស្ស​រីករាយ ដែល​បានប្រគល់​រថយន្ត​ជា​រង្វាន់​ធំ​ជូន​ដល់​អតិថិជន​ដែល​តែងតែ​និយម​គាំទ្រ ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ​» ។​

ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ មិន​ត្រឹមតែ​ជា​ជម្រើស​ស្រា​បៀរ​ទឹកខ្មៅ​ដ៏​ល្អ​សម្រាប់​ជា​កាដូ​លើកទឹកចិត្ត​ផ្តល់​ភាពស្រស់​ស្រាយ បន្ទាប់ពី​បំពេញការងារ​នឿយហត់​ពេញ​មួយថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ស្រា​បៀរ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​គ្រប់គ្នា ដែល​ចង់​បង្កើត​បរិយាកាស​រីករាយ សម្រាក​ស្តារ​កម្លាំង និង​បន្ធូរ​ភាព​តានតឹង ជាមួយនឹង​តម្លៃ​សមរម្យ និង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ដិត​ជាប់ចិត្ត​។​

​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់ សូមកុំ​ទាន់​អាក់អន់ស្រពន់ចិត្ត ព្រោះ​ក្រុមហ៊ុន​នៅ​បន្ត​កម្មវិធី​គាស់​ក្រវិល​កំប៉ុង​ប្ល៊ែ​ក​ផេ​ន​ធ័​រ​ឈ្នះ​រង្វាន់​នេះ រហូតដល់​ថ្ងៃទី​ 31 ខែធ្នូ ឆ្នាំ ​2021​។ នៅមាន​រង្វាន់​ពី​ស្រា​បៀរ ប្ល៊ែ​ក​ផែន​ធ័​រ ជាច្រើន​រង្វាន់​ទៀត​កំពុង​រង់ចាំ​អ្នក ដែលមាន​ដូចជា ទឹកប្រាក់​សុទ្ធ ទូរស័ព្ទ iPhone 11 Pro និង​ម៉ូតូ​ហុងដា​ឌ្រី​ម ។​

​អតិថិជន​ទាំងអស់​អាច​ស្វែងរក​ស្រា​បៀរ ប្ល៊ែ​ក​ផេ​ន​ធ័​រ រូបរាង​ថ្មី ជាមួយនឹង​សំបក​វេច​ខ្ចប់​បី​ប្រភេទ កំប៉ុង​ចំណុះ 330​មី​លី​លីត្រ ដប​ចំណុះ 330​មី​លី​លីត្រ និង​កំប៉ុង​ធំ ចំណុះ 500 មី​លី​លីត្រ ចំណាយ​តិច​ចំណេញ​ច្រើន ពោលគឺ​ទិញ​មួយ​កំប៉ុង​ដូច​បាន​ត្រូវ​រង្វាន់​មួយ​បន្ថែម​ដោយសារតែ​តម្លៃ​ធូរថ្លៃ​បំផុត ជាមួយនឹង​ក្លិន​ឈ្ងុយ រសជាតិ​ឆ្ងាញ់​អស្ចារ្យ នៅតាម​បណ្តា​ហាង​លក់ទំនិញ​ទូទាំងប្រទេស​។​

Carlsberg Group in Cambodia

ក្រុមហ៊ុន​កា​ស្ប៊ែ​រ​គ្រុប​នៅ​កម្ពុជា​

​ខេ​ម​ប្រ៊ូ​វ គឺជា​ក្រុមហ៊ុន​-​រោងចក្រ​ផលិត​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​រោងចក្រ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​តាម​ស្ដង់ដារ​អឺរ៉ុប និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ចាប់តាំងពី​ដើមឆ្នាំ 1960​មក​។ ខេ​ម​ប្រ៊ូ​វ មាន​មោទនភាព​ដែល​បាន​ក្លាយជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កា​ស្ប៊ែ​រ​គ្រុប មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ដែល​បានរួម​បញ្ចូល​នូវ​ស្តង់ដារ វប្បធម៌ និង​ឧត្តមភាព​ដ៏​ល្អឥតខ្ចោះ​នៃ​សង្វាក់​ផលិតកម្ម​ទាំងមូល​។ ក្រុមហ៊ុន​បានផ្តល់​ជម្រើស​អតិថិជន​ជាច្រើន​ក្នុង​ពាណិជ្ជសញ្ញា​ស្រា​បៀរ​ល្បីៗ មាន​ទាំង​ពាណិជ្ជសញ្ញា​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា កា​ស្ប៊ែ​រ​ជា​ពាណិជ្ជសញ្ញា​ស្រា​បៀរ​អន្តរជាតិ​ស្តង់ដារ​លំដាប់​កំពូល និង​ស្រា​បៀរ​អង្គរ ជា​ពាណិជ្ជសញ្ញា​ជាតិ​លំដាប់​កំពូល ដែល​ទទួលបាន​ការទទួល​ស្គាល់​ពី​ប្រជា​ជាតិខ្មែរ តាមរយៈ «​ប្រទេស​ខ្ញុំ ស្រា​បៀរ​ខ្ញុំ​»​។ ចាប់តាំងពី​ឆ្នាំ 1992 ខេ​ម​ប្រ៊ូ​វ ក៏បាន​ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន PepsiCo ក្នុង​ការផលិត និង​ចែកចាយ​ភេសជ្ជៈ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ភេសជ្ជៈ​ពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម​។ «​ការផលិត​ស្រា​បៀរ​ជាមួយ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​!»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម