ព័ត៌មានជាតិ
ស្ត្រីជាកសិករម្នាក់រស់នៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវរង្វាន់ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
បន្ទាប់ពីបានចុះប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនម្នាក់រស់នៅក្បែរភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំងកាលពីពេលកន្លងទៅនោះ នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះទឹកប្រាក់រង្វាន់ ១០០ លានរៀលម្នាក់ទៀតហើយ មានឈ្មោះ ហួន អុន ភេទស្រី អាយុ ៤៤ ឆ្នាំ ជាកសិករ រស់នៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងដំណើរចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់សុទ្ធ ១០០ លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ហួន អុន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះចំពោះកម្រិតជីវភាពគ្រួសាររបស់អ្នកស្រី គឺមានភាពខ្សត់ខ្សោយ ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែក្នុងមួយឆ្នាំបានប្រមូលផលតែម្ដង រួមជាមួយនឹងចំណូលដែលទទួលបានពីកូនប្រុសទៅស៊ីឈ្នួលបើករថយន្តឱ្យគេនៅរាជធានីភ្នំពេញតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ គឺនៅមានជាប់បំណុលធនាគារឯកជនថែមទៀតផង។
អ្នកស្រីបានបន្តឱ្យដឹងថា សម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ ១០០ លានរៀលនៅពេលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ ខណៈដែលកាលពីសប្ដាហ៍មុនក្រោយពេលវិលត្រឡប់មកពីច្រូតស្មៅឱ្យគោដូចសព្វដង អ្នកស្រីបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុង លុះពេលមកដល់ផ្ទះគាស់បម្រុងនឹងទទួលទានក៏ស្រាប់តែឃើញមានរង្វាន់តែម្ដង។ ភ្លាមនោះអ្នកស្រីមិនបានដឹងថា ជារង្វាន់អ្វីនោះទេ ព្រោះមិនចេះអក្សរក៏រក្សាទុករង់ចាំកូនមកពីសាលារៀនវិញជួយមើលទើបដឹងថា ត្រូវរង្វាន់ធំ ១០០ លានរៀល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

អ្នកស្រី ហួន អុន បានបញ្ជាក់ថា គ្រាន់តែដឹងថា ត្រូវរង្វាន់ ១០០ លានរៀលភ្លាម ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់ប្ដី និងកូនស្រី ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។ ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលធនាគារ និងចែករំលែកមួយចំនួនទៅឱ្យកូនស្រីដែលកំពុងមានជីវភាពខ្វះខាត ហើយទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកស្រី ហួន អុន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងជួយកែប្រែនូវជីវភាពគ្រួសារដែលធ្លាប់តែក្រលំបាកឱ្យមកជាល្អប្រសើរនៅពេលនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


