ជីវិតកម្សាន្ដ
“Squid Game” ក្លាយជាភាពយន្តបរទេសតែមួយគត់ ឈ្នះពានរង្វាន់មួយនេះ
ក្រោយទទួលជោគជ័យយ៉ាងខ្លាំងក្លា ដោយបានទាក់ទាញចំនួនអ្នកទស្សនាច្រើនបំផុតលើតារាងរបស់ Netfix ទូទាំងពិភពលោក ពេលនេះ “Squid Game” បានជាប់ពានរង្វាន់មួយ ពី វិទ្យាស្ថានភាពយន្តអាមេរិក (AFI)។

ថ្មីៗនេះ វិទ្យាស្ថានភាពយន្តអាមេរិក (AFI) បានប្រកាសអ្នកឈ្នះពានរង្វាន់ AFI Awards ឆ្នាំ២០២១ ហើយខ្សែភាពយន្ត “Squid Game” គឺជាកម្មវិធីទូរទស្សន៍តែមួយគត់ក្នុងចំណោមភាពយន្តបរទេស ក្រៅពីអាមេរិក ដែលទទួលពានរង្វាន់ ក្នុងឆ្នាំនេះ។
ជារៀងរាល់ឆ្នាំ វិទ្យាស្ថានភាពយន្តអាមេរិក (AFI) តែងតែជ្រើសរើសភាពយន្តល្អបណ្ដាច់ចំនួន ១០ និងកម្មវិធីទូរទស្សន៍ល្អបំផុតចំនួន ១០ ដែលស្ថិតក្រោមលក្ខណៈវិនិច្ឆ័យរួមមាន “សមិទ្ធិផលនៃវប្បធម៌ និងសិល្បៈ ដើម្បីភាពផ្លាស់ប្តូរ” ដើម្បីទទួលបានពានរង្វាន់ AFI ប្រចាំឆ្នាំរបស់ខ្លួន។

សម្រាប់ឆ្នាំ ២០២១ នេះ វិទ្យាស្ថានភាពយន្តអាមេរិក បានជ្រើសរើសផ្តល់ពានរង្វាន់ពិសេសមួយបន្ថែមទៀត ដើម្បីទទួលស្គាល់ស្នាដៃសិល្បៈដែលមិនស្ថិតនៅក្រោមលក្ខណៈវិនិច្ឆ័យរបស់ AFI Awards ពីមុនឡើយ។ ដោយសារកម្មវិធី AFI Awards មានបំណងចង់លើកតម្កើងសមិទ្ធិផលក្នុងវិស័យភាពយន្ត និងកម្មវិធីទូរទស្សន៍អាមេរិក ខ្សែភាពយន្តភាគកូរ៉េ “Squid Game” ជាខ្សែភាពយន្តទទួលពានរង្វាន់ពិសេស AFI សម្រាប់ឆ្នាំ ២០២១ ដែលនេះធ្វើឱ្យវាក្លាយជាកម្មវិធីទូរទស្សន៍បរទេសតែមួយគត់ដែលទទួលបានពានរង្វាន់ AFI នៅឆ្នាំនេះ។
ដោយឡែក ការប្រគល់ពានរង្វាន់ AFI Awards ឆ្នាំ២០២១ នឹងប្រារព្ធជាលក្ខណៈឯកជនពិសេសមួយ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ “Squid Game” របស់ MrBeast ធ្វើឲ្យអ្នកគាំទ្រ និងអ្នករិះគន់ ជជែកគ្នាបែកផ្សែង
ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


