ជីវិតកម្សាន្ដ
បវរកញ្ញាMiss World Cambodia២០២១ ដាក់ពាក្យប្ដឹង ម៉ានីតា ពីបទបរិហារកេរ្តិ៍និងគំរាមថានឹងសម្លាប់
មហាជននិងអ្នកគាំទ្រកាន់តែមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបែកធ្លាយព័ត៌មានដ៏រសើបមកថា បវរកញ្ញា Miss World Cambodia២០២១កញ្ញា សារី សុវត្តី បានសម្រេចដាក់ពាក្យប្ដឹងកញ្ញា ម៉ានីតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងគំរាមថានឹងសម្លាប់។
បើយោងតាមលិខិតកោះហៅដែលចេញដោយមន្ត្រីនគរបាលយុត្តិធម៌កាលពីពេលថ្មីៗនេះ បានធ្វើការកោះហៅឈ្មោះ ស័ត សុខកញ្ញា ហៅ ម៉ានីតា ចូលទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់កញ្ញា សារី សុវត្តី ក្នុងករណីបរិហារកេរ្តិ៍ជាធារណៈ និងគំរាមថានឹងសម្លាប់។

ដោយឡែកសម្រាប់តារាស្រី ម៉ានីតា បន្ទាប់ពីត្រូវបានកញ្ញា សារី សុវត្តី ដាក់ពាក្យបណ្តឹងនិងឃើញលិខិតកោះហៅក៏បានបង្ហោះសារភ្ជាប់លិខិតកោះហៅដូច្នេះថា វ៉ុលថ្មីទៀតហើយ នៅមានតទៀតទើបចេញថ្ងៃនេះប្តឹងខ្ញុំតទៀត មុនប្តឹងខ្ញុំត្រឹមបរិហារកេរ្តិ៍ជាសាធារណៈ ឥទ្បូវថែមប្តឹងខ្ញុំថា គំរាមថានឹងសម្លាប់។
យោងតាមខ្លឹមសាររបស់ ម៉ានីតា ដដែលបានលើកឡើងទៀតថា បានពាក្យហ្នឹងពីណាអូន?ហើយអស់បទចោទបងនូវពៅមាស ដាក់អោយអស់មក បងគំរាមសម្លាប់ពៅតាំងពីថ្ងៃណា ម៉ោងណា នាទីណា ជួយចេញភស្តុតាងអោយបងមើលផង ? ជួយប្រាប់បងតិចមើល បើបងជាសាមីខ្លួនអត់បាននិយាយអីសោះ អោយអូននិងប្រុសហេងស៊យម្នាក់ហ្នឹង ទៅរស់នៅជាមួយគ្នាដោយស្រួល សូម្បីតែពាក្យជេរអូននិងប្រុសហ្នឹងមួយម៉ាត់ក៏គ្មានព្រោះឃើញអូនចង់បានប្រុសហ្នឹង បងអាណោចអាធ័មពេក គឺអោយទៅដោយមេត្តា។

បើភ្លេចបងប្រាប់វិញ កាលហ្នឹងសំពះបងថា សូមប្រុសហ្នឹងបងអោយអូនតើនិយាយគ្នារួចថ្ងៃហ្នឹងអូនថែមជូនទ្បានបងមកដល់ផ្ទះបងទៀត ហើយតាំងពីអូនយកប្រុសម្នាក់ហ្នឹងទៅ យើងមិនដែរជួបមុខ ឬជួបសម្លេងអី និងគ្នាសូម្បីមួយម៉ាត់។ ហួសចិត្ត អាសូរណាស់ ខឹងចាញ់បងធ្វើអីមិនកើត ចេះតែប្តឹងនិយាយបំផ្លើសដោយមិនមែនជាការពិតអោយកាន់តែច្រើនទៅពៅចាំបងសរុបអោយអូនវិញម្តងណាពៅមាស ។

បើយោងតាមប្រភពព័ត៌មានលើកឡើងថា ករណីជម្លោះដែលឈានទៅដល់រឿងរ៉ាវប្តឹងផ្តល់គ្នានេះ គឺផ្ដើមចេញពីវិវាទស្នេហាត្រីកោណរវាងបវរកញ្ញាMiss World Cambodia២០២១កញ្ញា សារី សុវត្តី ជាមួយតារាសម្ដែងប្រុសសង្ហា សន ពិសិដ្ឋ និងកញ្ញា ម៉ានីតា ដែលបានកើតឡើងជាយូរមកហើយ។ ប៉ុន្តែកម្ដៅនៃរឿងនេះទើបតែផ្ទុះឡើងកាលពីថ្មីៗបន្ទាប់ពីកញ្ញា សារី សុវត្តី បានចូលរួមប្រឡងក្នុងកម្មវិធី Miss World Cambodia ២០២១៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


