ជីវិតកម្សាន្ដ
បវរកញ្ញា ប៉ូគឹមថេង សុធីតា ប្រកាសស្លៀកសពាក់ ស និងហូបអាហារបួស១សប្តាហ៍ក្រោយផ្ទេរមកុដ
អ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីម្ចាស់មកុដក្នុងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ (Miss Grand Cambodia 2021) កញ្ញា ប៉ូគឹមថេង សុធីតា បានប្រកាសស្លៀកសពាក់ ស និងហូបអាហារបួសរយ:ពេល១សប្តាហ៍ក្រោយផ្ទេរមកុដ។

នៅក្នុងខ្លឹមសារដែលបវរកញ្ញា ប៉ូគឹមថេង សុធីតា បានបង្ហោះនោះ គឺនាងបញ្ជាក់ថា ខ្លួននឹងស្លៀក ស ពាក់ ស ហើយ ហូបអាហារបួសព្រមទាំងសមាធិរយៈពេលមួយសប្ដាហ៍ ដោយចាកឆ្ងាយពីទូរស័ព្ទព្រមទាំងប្រព័ន្ធSocialmediaគ្រប់យ៉ាងបន្ទាប់ពីផ្ទេរមកុដ ដល់បេក្ខភាព MissGrand Cambodia 2022 ចប់រួចរាល់។

បវរកញ្ញារូបនេះលើកឡើងថា «បន្ទាប់ពីផ្ទេរមកុដចប់ នាងខ្ញុំ សុធីតា នឹងស្លៀក ស ពាក់ ស ហូបអាហារបួសព្រមទាំង សមាធិរយៈពេលមួយសប្ដាហ៍ដោយចាកឆ្ងាយពីទូរស័ព្ទព្រមទាំងប្រព័ន្ធ Socialmedia គ្រប់យ៉ាងសង្ឃឹមថាបងៗ ដែលមានបំណងទាក់ទងប្អូនសម្រាប់ការងារជួយទុកពេលវេលាអោយប្អូនបានសម្រាកមួយសប្ដាហ៍ផង ។ អោយប្អូន បានសម្រាក និងមានឱកាសបានទទួលកុសលផលបុណ្យពីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផង ដោយក្តីគោរពពីនាងខ្ញុំ សុធី តា » ។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមបានបង្ហាញការគាំទ្រនាងគ្រប់គ្នាដោយពួកគេលើកឡើងថា « ស្រឡាញ់ចូលចិត្ត ប្អូន ធីតា , ស្រឡាញ់ចូលចិត្តប្អូន ធីតា , ស្រលាញ់ស្រលាញ់បងណាស់ ស្រលាញ់ត្រង់ចរិតនេះហើយ នេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់។
សូមជម្រាបថា បវរកញ្ញា ប៉ូគឹមថេង សុធីតា កាលពីកន្លងទៅនេះនាងក៏បានចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃក្នុងនាមតំណាងឲ្យកម្ពុជាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


