Connect with us

ជីវិតកម្សាន្ដ

ជីវប្រវត្តិដ៏កម្សត់ នៃជីវិតកូនប្រុស តារាក្បាច់គុន លី សៀវឡុង ស្លាប់ក្រោមអាថ៌កំបាំង ស្រដៀងនឹងឪពុក

បានផុស

នៅ

Bruce lee (Lee Jun-fan ) ឬ លីសៀវឡុង ដែលទស្សនិកជនកម្ពុជាស្គាល់ច្បាស់ថា ជាតារាក្បាច់គុនចិនដ៏ពូកែនឹងជាតួសម្ដែង នាំវិស័យក្បាច់គុនបុរាណ ឲ្យដល់ពិភពលោកបានស្គាល់។

យ៉ាងណាមិញ លី សៀវឡុង ក៏មានកូន២នាក់ ប្រុស១ស្រី១គឺ Brandon Lee និង Shannon Lee ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Brandon Lee ជានរណា?

Brandon Lee គឺជាកូនប្រុសរបស់តារា​ក្បាច់គុន ​លី សៀវឡុង ។ គាត់​បាន​ចាក​ចេញ​ពី​មហាវិទ្យាល័យ ហើយ​ចូល​មក​សម្ដែង​ភាពយន្តដែលខ្លួនស្រលាញ់។​​ ប៉ុន្តែជាអកុសលលោក Lee បាន​ស្លាប់នៅក្នុងការសម្ដែង​រឿង The Crow ខណៈពេលបាញ់​កាំភ្លើង​ខុស​បច្ចេកទេស ដោយលោកបាន​ស្លាប់​ពេលបញ្ចូនទៅកាន់មន្ទីពេទ្យ។ ខ្សែភាពយន្ត​នេះ​ ត្រូវ​បាន​បញ្ចប់ និង​ចេញផ្សាយ​បន្ទាប់​ពី​ការ​ស្លាប់​របស់ Lee ។

ខ្សែជីវិតជីវិតដំបូង

លោក Lee កើតនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៦៥ នៅ Oakland រដ្ឋ California ។ កូនប្រុសរបស់អ្នកជំនាញក្បាច់គុនរូបនេះ មានអាជីពដ៏ជោគជ័យ​របស់គាត់​ ប៉ុន្តែ​ត្រឹម​មួយ​ពព្រិច​ភ្នែក ​សោកនាដកម្មមួយបានកើតឡើងស្រដៀងនឹងឪពុកលោកដែរ។ លោក Lee បាន​បាត់បង់​ឪពុក​នៅ​ពេល​គាត់​មានអាយុត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។ លី សៀវឡុង ដែលជាឪពុក​ បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ ដោយបង្កើត​ឡើង​ពី​សារធាតុរាវ​ក្នុង​ខួរក្បាល ​ក្នុង​ទីក្រុង​ហុងកុង ​ក្រោម​កាលៈទេសៈ​អាថ៌កំបាំង រហូតមកទល់បច្ចុប្បន្ននេះ។ បន្ទាប់ពីការស្លាប់របស់ឪពុក គាត់បាន​ផ្លាស់​ទៅ​ Seattle ជាមួយម្តាយនិងប្អូនស្រី។

Brandon Lee

ក្នុងពេលរស់នៅទីនោះ លោក​បានតស៊ូធំឡើង និងមានការ​ផ្លាស់ប្តូរច្រើន ដើម្បីមានវាសនា​ដូចជា​ឪពុក​របស់​ខ្លួន។ កាលនៅវ័យជំទង់ គាត់បាន​ជួប​បញ្ហា ហើយបានបោះបង់ការសិក្សា​នៅ​វិទ្យាល័យ​ជា​ច្រើនដង (ចូលចិត្ត​បង្ករឿង)។ ក្រោយ​មក​គាត់​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ នៅ​មហាវិទ្យាល័យ Emerson ក្នុង​ទីក្រុង Boston ដើម្បី​សិក្សា​រឿង​ល្ខោន។ ខណៈ​មហាវិទ្យាល័យមិនមែនជាអ្វីដេលគាត់ស្រលាញ់ តែ​ការ​សម្ដែង​ឯណោះវិញទេ​ ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​គាត់​។

គាត់​បាន​ផលិត​ខ្សែភាពយន្ត​ដំបូង​របស់​គាត់​ ដែល​មាន​ចំណងជើង​ថា Legacy of Rage (១៩៨៦) នៅ​ទីក្រុង​ហុងកុង ដែល​ជា​ភាសា​កាតាំង និង​ជាភាសា​ដែល​គាត់​ស្គាល់​តាំង​ពី​កុមារភាព។

អាជីពដំបូង

Lee បានបង្ហាញខ្លួនក្នុងរឿង Kung Fu: The Movie ជាមួយ David Carradine ដែលចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍។ គាត់បានដើរតួជាឃាតកដ៏​សាហាវ ហើយឈុតឆាកប្រយុទ្ធដ៏​មាន​ឥទ្ធិពល​ បានធ្វើ​ឲ្យ​មានការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះ​អ្នក​ទស្សនា។ ត្រលប់ទៅអេក្រង់ធំវិញ Lee បានផលិតខ្សែភាពយន្ត​សកម្មភាព​ចំនួន​បីគឺ Laser Mission (១៩៩០), Showdown in Little Toyko (១៩៩១) ជាមួយ Dolph Lundgren និង Rapid Fire (១៩៩២) ជាមួយ Powers Boothe ។

”The Crow’ and Untimely Death​ ​ជាខ្សែភាពយន្តដែលគាត់សម្ដែងចុងក្រោយមុនពេលស្លាប់

ជាមួយនឹងអាជីពរបស់គាត់ដែលកំពុងកើនឡើង Lee បានចុះហត្ថលេខាលើការលេង Eric Draven ក្នុងរឿង The Crow ដោយផ្អែកលើសៀវភៅកំប្លែងរបស់ James O’Barr ។ នៅក្នុងខ្សែភាពយន្តនេះ តួអង្គរបស់គាត់គឺជាតន្ត្រីកររ៉ុកដែលត្រូវបានសម្លាប់ ដែលត្រលប់មកពីសេចក្តីស្លាប់ ដើម្បីសងសឹកក្រុមទំនើង ដែលបានសម្លាប់គាត់ និងមិត្តស្រីរបស់គាត់។ ជាអកុសល មានឧប្បត្តិហេតុជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការបាញ់ប្រហារ ដោយចាប់ផ្តើមពីថ្ងៃដំបូងដែលសមាជិកនាវិកម្នាក់​ ស្ទើរតែត្រូវចរន្តអគ្គិសនីឆក់។ នៅ​ពេល​បញ្ចប់​ការ​ផលិត លោក Lee កំពុង​សម្តែង​សម ឈុត​ស្លាប់​របស់​លោក​សម្រាប់​រឿង​នេះ នៅ​ពេល​នោះហើយ ដែលលោកត្រូវ​គ្រាប់​កាំភ្លើងដែលហាត់សម ​បាញ់​ទម្លុះ​ពោះ​គាត់ ហើយ​ធ្លុះចូលទៅ​ជិត​ឆ្អឹងខ្នង​ ក្នុងសភាពធ្ងន់ធ្ងរ។

ភ្លាមៗ Lee ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​គ្រូពេទ្យ​ព្យាយាមវះកាត់​​យកគ្រាប់ចេញនិង បញ្ឈប់​ការ​ហូរ​ឈាម​​ ប៉ុន្តែ​ជាអកុសល ការសង្រ្គោះមិនទទួល​បាន​ជោគជ័យឡើយ។ គាត់បានស្លាប់នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ១៩៩៣ ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក។

ទោះយ៉ាងណា អ្វីដែលជាការសោកសង្រេងនោះគឺ មុន​ឧបទ្ទវហេតុ​ដ៏​សោកសៅ​នេះ លោក Lee មាន​គម្រោង​រៀបការ​ជាមួយ​គូដណ្តឹង​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ក្នុង​ប្រទេស​ម៉ិកស៊ិក។ ផ្ទុយទៅវិញ គាត់ត្រូវបានគេបញ្ចុះនៅជាប់នឹងឪពុករបស់គាត់នៅទីក្រុង Seattle នៅថ្ងៃទី ៣ខែមេសា ឆ្នាំ ១៩៩៣។

ក្រោយការស្លាប់របស់លោក មានពាក្យចចាមអារ៉ាមជាច្រើន​ ពីការបាញ់ប្រហារនេះ​ថា មានចេតនាឬអត់ ។ មានការស៊ើបអង្កេតមួយ ដែលកំណត់ថា ការស្លាប់របស់គាត់គឺជាគ្រោះថ្នាក់មួយ លទ្ធផលនៃកាំភ្លើង prop មិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ រវាងការប្រើប្រាស់នោះទេ។ រហូតមកដល់ពេលនេះ វានៅតែជាស្លាប់ដ៏អាថ៏កំបាំង និងចម្រូងចម្រាស ស្រដៀងនឹងឪពុកខ្លួនដែរ។

The Crow ត្រូវបានចេញផ្សាយនៅឆ្នាំបន្ទាប់ ក្រោយពីឈុតបន្ថែមត្រូវបានថត ដើម្បីបញ្ចប់ខ្សែភាពយន្ត។ ទស្សនិកជន​បាន​សម្រុក​ចូល​ទៅ​មើល​ភាពយន្ត​ចុង​ក្រោយ ​ដ៏​គួរ​ឲ្យខ្លាច​របស់ Lee និងសូមឧទ្ទិស​វិញ្ញាណក្ខន្ធ​លោក​ឲ្យ​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ

ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម