ជីវិតកម្សាន្ដ
ម៉ា ដូណា ហួសចិត្តលើការផ្សព្វផ្សាយមួយចំនួនដែលបំផ្លើសផ្ទុយការពិត
ភ្នំពេញ ៖ លោក ម៉ា ដូណា ដែលជាតារាសម្តែងមានប្រជាប្រិយភាពបានបង្ហាញការហួសចិត្តខ្លាំងលើបណ្តាញផ្សព្វផ្សាយមួយចំនួនតូច ដែលបានធ្វើការសរសេរព័ត៌មានរបស់លោកផ្ទុយពីការពិតករណីរងគ្រោះដោយសារបញ្ហាកូនតុងទីនបោកអស់ជាងកន្លះលានដុល្លារ។
ជាការពិតតារាសម្តែងលោក ម៉ា ដូណា ថ្មីៗនេះបា នធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់ គ្នាបន្ទាប់ពីលោកបានទម្លាយនូវរឿងរ៉ាវដ៏រសើបដែលផុងខ្លួននឹងការលេងតុងទីនរហូតចាញ់បោកគេអស់លុយជាង៥០ម៉ឺនដុល្លារ។

ជុំវិញបញ្ហានេះបានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកគាំទ្រក៏ដូចជាមហាជនទូទៅពិសេសបណ្តាសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយផងដែរ។ ប៉ុន្តែក្នុងនោះក៏មានសារព័ត៌មានអនឡាញខ្លះបានចុះផ្សាយបំផ្លើសផ្ទុយពីការពិតដែលធ្វើឲ្យ ម៉ា ដូណា ប្រតិកម្មចំពោះរឿងរ៉ាវនេះផងដែរ។
បើតាមសម្តីលោក ម៉ា ដូណា បានបញ្ជាក់ដូច្នេះថា ចូលអ្នកព័ត៌មានទាំងឡាយដែលសរសេរពីខ្ញុំសូមសរសេរដោយគិតពីអារម្មណ៍ខ្ញុំផងដើម្បីផេចខ្លួនឯងឲ្យគេចូលមើលច្រើនសរសេរបំផ្លើសពីការពិត ឲ្យបងប្អូនមួយចំនួនច្រឡំថា ខ្ញុំខ្ចីលុយគេអត់សងជេររូបខ្ញុំពេញនឹងបងមិនខ្លាចបាបទេ។

លោក ម៉ា ដូណា បន្ថែមទៀតថា សូមត្រូវសរសេរថា ខ្ញុំចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេស្អែកឡាយពីពួកផេអត់ប្រយោជន៍របស់ពួកអ្នកឯងបន្តិច។ដោយក្តីគោរពបងប្អូនជួយ Share ឲ្យបងអ្នកព័ត៌មានបានយល់ពីអារម្មណ៍ខ្ញុំផង។
យោងតាមការរៀបរាប់របស់ ម៉ា ដូណា បានអះអាងថាមូលហេតុដែលធ្វើឲ្យលោកមកផុងខ្លួនរឿងលេងតុងទីននេះដោយសារការទុកចិត្តមិត្តភក្តិការរាប់អាន ការដឹងឮដោយខ្លះមានងារជាជំទាវ ឯកឧត្តម ឧកញ៉ា និងមិត្តភក្តិដែលជិតដិតរួមអាជីពសិល្ប: ដោយគិតថាអ្នកសិល្ប:ល្បីគេមិនបោកយើងទេ។ប៉ុន្តែលទ្ធផលចុងក្រោយយើងក្លាយជាជនរងគ្រោះត្រូវរកលុយដោះបំណុលជំនួសគេទៅវិញ៕
ដោយ ៖ ចាន់រ៉ា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១០ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


