ជីវិតកម្សាន្ដ
តារាចម្រៀងរូបសង្ហា ឆុន បាលូ ចេញបទចង្វាក់ប្រពៃណីអបអរឆ្នាំថ្មី«ស្រឡាញ់ស្រី ឈ្មោះអាម៉ី»
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធី X Factor លោក ឆុន បាលូ ស្របពេលដែលឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកៀកជិតចូ លមកដល់នោះស្រាប់តែទម្លាញចេញនូវ MV បទជាចង្វាក់ប្រពៃណីដើម្បីអបអរនិងរាំលេងកម្សាន្តស ប្បាយ។

ចំពោះMVបទថ្មីពីសំណាក់តារាចម្រៀងប្រុសលោក ឆុន បាលូនេះគឺមានចំណងជើងថាស្រឡាញ់ស្រី ឈ្មោះអាម៉ី។
Mvចម្រៀងនេះបើតាមការព្យាករណ៍ពីអ្នកគាំទ្របាននាំគ្នាលើកឡើងថា ពិតជាមានការចាប់អារម្មណ៍ព្រោះអ្នកចម្រៀងពូកែខាងលើកដាក់សម្លេងងនិងមានបទពិសោធន៍ល្អគួរសម ខណៈបទនេះគឺមានការច្រៀងរាំចង្វាក់បែបប្រពៃណីយ៉ាងសប្បាយរីករាយ។

តារាចម្រៀងលោក ឆុន បាលូបានប្រាប់កម្ពុជាថ្មីឲ្យ ដឹងតាមរយ:ទូរស័ព្ទថាការចេញបទចម្រៀងថ្មីនេះគឺជាការអបអរទទួលយកនូវអំណរឆ្នាំថ្មីព្រោះ២ឆ្នាំមកហើយដែលកម្ពុជាខកខានជុំគ្នា រាំលេងកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ព្រោះវិបត្តិកូវីដ-១៩។ម្យ៉ាងទៀតលោកក៏ត្រៀមប ង្ហាញបទផ្សេងៗទៀតតាមផែនការដែលគ្រោងទុកជូនមិត្តអ្នកស្តាប់ផងដែរ។

លោកបន្តទៀតថា សម្រាប់បទនេះក៏ជាការបើកទំព័ រថ្មីសម្រាប់ស្វាគមន៍ឱកាសឆ្នាំថ្មីនេះ និងក៏ជាការប ង្ហាញស្នាដៃដំបូងរបស់ខ្លួនក្រោយពេលស្ងប់ស្ងាត់មួយរយៈន្លងទៅដោយសារបញ្ហាជំងឺកូវីដ-១៩។ លោមថាតាមរយ:បទ ស្រឡាញ់ស្រីឈ្មោះអាម៉ីនេះខ្លួនរំពឹងថាអាចបំបែកបានទីផ្សាសិល្បៈឡើងវិញនៅក្នុងវិស័យចម្រៀងបច្ចុប្បន្ន។
បន្ថែមពីនេះ បាលូ ក៏បានបង្ហាញអារម្មណ៍រំភើបនិងអរគុណដល់មហាជនដែលបានគាំទ្រលោកតាំង ពីដើមរហូតមកទល់ពេលបច្ចុប្បន្ន។ពិសេសគឺពេលបានគាំទ្រនូវស្នាដៃបទចម្រៀងថ្មីដែលមានចំណង ជើងថាស្រឡាញ់ស្រីឈ្មោះអាម៉ីខណៈដែលចំនួនទស្សនាចែក រំលែកនៅលើបណ្តាញសង្គមហាក់មា នសន្ទុះហក់ឡើងជាបន្តបន្ទាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


