ជីវិតកម្សាន្ដ
Britney Spears សុំបាត់មុខមួយរយៈ ពីបណ្ដាញសង្គម
Britney Spears បាននិយាយថា នាងសុំផ្អាកលេងបណ្ដាញសង្គមមួយរយៈសិន ពោលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីនាង ទើបតែប្រកាសអំពីការពពោះកូនទីបី។
តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានសរសេរបង្ហោះក្នុង IG កាលពីថ្ងៃអាទិត្យថា “ខ្ញុំសូមផ្អាកលេងបណ្ដាញសង្គមមួយរយៈសិន ។ សូមផ្ញើសេចក្ដីស្រឡាញ់នឹករលឹក ហើយក៏ជូនពរដល់អ្នកទាំងអស់គ្នាផងដែរ ” ។
នេះជាលើកដំបូងហើយដែល Britney Spears បង្ហោះសារក្នុង IG របស់នាងដែលមានអ្នកតាមដាន (Follower) រហូតដល់ ៤០.៩ លាននាក់ ខណៈនាងក៏មិនបានបង្ហោះលើបណ្ដាញ Twitter តាំងពីខែមករាមកម្ល៉េះ ។
កន្លងមកម្ចាស់បទ “Piece of Me” រូបនេះបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្ដល់ព័ត៌មានដល់អ្នកគាំទ្រពីជីវិតឯកជនរបស់នាង ជាពិសេសគឺរឿងបែកបាក់គ្រួសារដែលបានសាងអស់ ១៣ឆ្នាំ ដែលទើបតែបានបញ្ចប់នៅឆ្នាំទៅនេះឯង ។
ទន្ទឹមនោះ វាក៏កើតឡើង បន្ទាប់ពីថ្មីៗនេះ Britney Spear និងគូស្នេហ៍ Sam Asghari បានប្រកាសថាពួកគេកំពុងមានកូនដំបូងជាមួយគ្នា ៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖តារាល្បី ៤ រូប ប្រជែងសម្រស់គ្នា ប្រើប្រេនសំលៀកបំពាក់តែមួយ ក្នុងកម្មវិធីពានរង្វាន់ Grammy
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


