ជីវិតកម្សាន្ដ
តារាល្បី ៤ រូប ប្រជែងសម្រស់គ្នា ប្រើប្រេនសំលៀកបំពាក់តែមួយ ក្នុងកម្មវិធីពានរង្វាន់ Grammy
Versace គឺជាក្រុមហ៊ុនម៉ូដប្រណិតអ៊ីតាលី ដែលបង្កើតឡើងដោយ Gianni Versace ក្នុងឆ្នាំ ១៩៧៨។ ក្រុមហ៊ុននេះផលិតសំលៀកបំពាក់ និងគ្រឿងសម្ភារៈ ដែលផលិតពីអ៊ីតាលី ។ យ៉ាងណាមិញ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២២ គេឃើញមានតារាចម្រៀង និងអ្នកនិពន្ធចម្រៀងស្រីជាច្រើន បានជ្រើសរើសយកប្រេន Versace តែមួយ មកស្លៀកប្រជែងសម្រស់គ្នា។
ចាំមើលអ្នកណាស្អាតជាង?
១ Dua Lipa
នាងបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Grammy ដោយស្លៀកសំលៀកបំពាក់ ពី Versace Fall-Winter 1992 collection ដែលជារូបតំណាងពិតៗនៃឆ្នាំនោះ។ រូបរាងរបស់ Versace បែបបុរាណនេះ ជាសំលៀកបំពាក់គ្មានខ្សែជាមួយនឹងសោរមាស ដែលតំណាងឲ្យម៉ាកយីហោល្បីល្បាញខ្លាំង។
២ Doja Cat
តារាស្រីរូបនេះ ស្លៀករ៉ូប Atelier Versace ទៅកម្មវិធី Grammy Awards ដោយពាក់អាវសាទីនជាមួយ tulle និងតុបតែងជាមួយគ្រីស្តាល់ ឈុតនេះចំណាយពេល ៣០០ ម៉ោងដើម្បីដេរ និង១៧៥ ម៉ោង ដើម្បីប៉ាក់ដោយដៃ។
៣ Snoh Aalegra
នៅក្នុងកម្មវិធី Grammy Awards នាងបានជ្រើសយកសំលៀកបំពាក់ពណ៌ប្រាក់ Atelier Versace រលោង ដែលចំណាយពេល ៨០០ ម៉ោង ដើម្បីដេរ។ រ៉ូបនេះត្រូវបានដេររិបត្រគាកនៅខាងក្នុងរ៉ូប។ ចំណែកម៉ូតរហែកៗនៅសងខាងភ្លៅ គឺត្រូវបានតុបតែងដោយសំណាញ់ ច្រវាក់ និងគ្រីស្តាល់។
៤ Dua Lipa និង Megan Thee Stallion
អ្នកទាំងពីរនេះ បានស្លៀកឈុត Atelier Versace ក្នុងកម្មវិធី Grammy Awards ដោយស្លៀករ៉ូបដូចគ្នាបេះបិទពេលឡើងទៅដល់ឆាក។ សម្លៀកបំពាក់ទាំងពីរ ត្រូវបានតុបតែងដោយម្ជុល និងហត្ថលេខារបស់ Versace ហើយខ្សែសង្វាក់ Greca ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


