ជីវិតកម្សាន្ដ
ហ្វេននាំគ្នាជេរ Selena រឿងធ្វើវីដេអូត្រាប់តាមប្រពន្ធ Justin
Selena Gomez ចេញមុខសុំទោសជាសាអារណៈ បន្ទាប់ពីអ្នកគាំទ្រចោទប្រកាន់នាងថាបានចំអកឱ្យអតីតមិត្តប្រុស Justin Bieber និងភរិយា Hailey Bieber នៅលើ TikTok កាលពីដើមសប្តាហ៍នេះ។



ក្រោយការបង្ហោះពីវិធីថែរក្សាស្បែកដោយគ្មានសំឡេង នៅលើ TikTok កាលពីប៉ុន្មានថ្ងៃមុន Selena រងការវាយប្រហារធ្ងន់ៗពីហ្វេនរបស់ Justin រឿងធ្វើវីដេអូត្រាប់តាមភរិយាតារាប្រុសរូបនេះ។ យ៉ាងណាមិញ តារាចម្រៀងវ័យ ២៩ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនបានត្រាប់តាម ក៏មិនបានចំអកឱ្យ Hailey ដូចដែលអ្នកគាំទ្រចោទប្រកាន់ឡើយ។ ហើយនាងពិតជាសុំទោស ប្រសិនបើលើសលោះត្រង់ណាដោយមិនដឹងខ្លួន ព្រោះនាងពិតជាគ្មានចេតនាអាក្រក់អ្វីនោះទេ។


ស្របពេលដែលហ្វេនៗបន្តវាយប្រហារលើវីដេអូរបស់ Selena ថាបានចម្លងស្ទីល Hailey នាងនៅតែអះអាងថា ខ្លួនមិនធ្វើវីដេអូដើម្បីហែកហួរមនុស្សស្រីដូចគ្នាឡើយ។ បន្ថែមពីលើនេះនាងបានស្នើសុំអ្នកគាំទ្រ មេត្តាកុំជេរប្រមាថលើរូបនាងតទៅទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយសម្ដែងភាពយន្តរបស់ Disney តារាស្រី ៤រូបនេះ ត្រូវគេចាត់ទុកជា “ព្រះនាង” ក្នុងជីវិតពិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


