ជីវិតកម្សាន្ដ
អាល់ប៊ុមថ្មី Charlie Puth គ្រោងនឹងចេញ អ្នកគាំទ្រសង្ស័យ អាចសហការជាមួយក្រុម BTS
ថ្លែងក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ 102.7KIISFM កាលពីថ្ងៃទី ៥ ខែមិថុនា តារាចម្រៀង Charlie Puth បានបង្ហើបថា អាល់ប៊ុមថ្មីរបស់លោក គ្រោងនឹងចេញនៅខែកញ្ញាខាងមុខនេះ។

នៅកម្មវិធី iHeart Radio Wango Tango តារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀងអាមេរិករូបនេះ ក៏បាននិយាយពីអាល់ប៊ុមថ្មីរបស់លោក ខណៈអ្នកគាំទ្របានសាកសួរពីការសហការជាមួយ BTS ដោយលោកបានឆ្លើយថា“ខ្ញុំបាន គិតដូច្នោះដែរ ហើយគ្រប់យ៉ាងស្ថិតនៅក្នុងគ្រោងទុករបស់ខ្ញុំនិងក្រុមទាំងអស់។ ប៉ុន្តែប្រសិនអាល់ប៊ុមថ្មីចេញមក នោះនឹងឃើញទាំងអស់គ្នា។”

យ៉ាងណាមិញនៅលើ Twitter ឯណោះវិញ ការសម្ភាសន៍នេះបានក្លាយជាប្រធានបទកំពុងតែមានគេចាប់អារម្មណ៍ច្រើន។ អ្នកគាំទ្រកំពុងឆ្ងល់ថា តើការសហការគ្នានេះ ជាការពិតឬយ៉ាងណា ដោយសហការនេះគឺរួមគ្នាជាមួយសមាជិកក្រុម BTS ទាំងអស់ ឬក៏គ្រាន់តែ Jungkook ម្នាក់ឯង។

ចាប់តាំងពីតារាចម្រៀងដ៏សំខាន់របស់ BTS គឺ Jungkook បាននិយាយថា លោកចង់សហការជាមួយតារាចម្រៀងអាមេរិកមក សន្ទុះនៃអ្នកគាំទ្រកាន់តែមានការរំពឹងទុកខ្ពស់មិនធម្មតា។ លើសពីនេះទៅទៀត អ្នកគាំទ្របានឃើញថា Charlie និង Matthew Daniel Siskin ដែលជាអ្នកដឹកនាំបទចម្រៀងភាគច្រើនរបស់ Charlie បាន Follow Jungkook នៅលើ Instagram ផងដែរ។ ដូច្នេះ វាជារឿងគួរឲ្យភ្ញាក់ផ្អើល ប្រសិនបើអ្នកទាំងពីរសហការគ្នាផលិតបទចម្រៀង៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖ប្លែកភ្នែក! Park Bo Gum បង្ហាញខ្លួនជាមួយតារា ថៃ ជួរមុខជាច្រើន ឲ្យប្រេនលំដាប់មួយ
ចុចអាន៖ជំនួបក្រុមតារាចម្រៀង BTS និងលោក ចូ បៃដិន បិទទ្វារចំពោះអ្នកកាសែត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


