Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ ‘All I Want For Christmas Is You’ ថ្មីប្រឈមបណ្តឹង ២០ លានដុល្លារ

បានផុស

នៅ

តារាចម្រៀងស្រី Mariah Carey កាលពីពេលថ្មីៗនេះត្រូវបានអ្នកនិពន្ធ Andy Stone ប្តឹងពីបទយកលំនាំ និងដាកចំណងជើងតាមបទដើម ‘All I Want for Christmas Is You’ ដែលលោកបាននិពន្ធ និងចេញផ្សាយកាលពីជាង ៣០ ឆ្នាំមុន ហើយទាមទារសំណង ២០ លានដុល្លារ ។

លោក Andy Stone និងនាង Mariah Carey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន CBS News បានឲ្យដឹងថា លោក Stone បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីនៅសង្កាត់ Eastern District នៃរដ្ឋ Louisiana ប្រឆាំងនឹងតារាចម្រៀងអាមេរិកនាង Carey រួមជាមួយសហអ្នកនិពន្ធបទចម្រៀង Walter Afanasieff និងក្រុមតន្ត្រី Sony ជុំវិញបទចោទប្រកាន់ “ការរំលោភសិទ្ធិអ្នកនិពន្ធ និងបង្កើនភាពអយុត្តិធម៌” ។

តុលាការបានអះអាងថា មេធាវីរបស់លោក Stone បានឈានដល់ការប្តឹងទៅកាន់នាង Carey និងចុងចោទផ្សេងទៀតកាលពីខែមេសា ឆ្នាំ ២០២១ ទាក់ទងនឹង “ការប្រើប្រាស់បទចម្រៀងដោយគ្មានការអនុញ្ញាត” ហើយបន្ទាប់ពីមិនអាចឈានដល់ការព្រមព្រៀងគ្នាអំពីសិទ្ធិប្រើប្រាស់នោះ លោក Stone បានស្នើសុំដោយផ្ទាល់ឲ្យបញ្ឈប់សកម្មភាពកេងប្រវ័ញ្ចការងាររបស់គាត់ ។

លោក Stone បានចោទប្រកាន់នាង Carey និង Afanasieff ទៀតថា “មិនបានសុំសិទិ្ធ ឬទទួលបានការអនុញ្ញាត” សម្រាប់ការប្រើប្រាស់ចំណងជើង “All I Want for Christmas Is You” ហើយ Stone មិនដែលផ្តល់ការអនុញ្ញាត ការយល់ព្រម ឬអាជ្ញាប័ណ្ណដើម្បីប្រើចំណងជើងនេះនោះទេ ។

គួរបញ្ជក់ថា លោក Andy Stone បានសហការនិពន្ធ និងថតបទចម្រៀង ‘All I Want for Christmas Is You’ សម្រាប់ក្រុម Vince Vance and the Valiants នៅទីក្រុង Nashville ក្នុងឆ្នាំ ១៩៨៩ ហើយបទនេះក៏បានជាប់ក្នុងតារាង Billboard នារដូវបុណ្យណូអែលឆ្នាំ ១៩៩៣ នោះផងដែរ ៕

ប្រែសម្រួល ៖ នាងតូច

ប្រភព ៖ ET Online

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម