ជីវិតកម្សាន្ដ
Johnny Depp ស្តារកេរ្តិ៍ឈ្មោះវិញ ក្រោយជាប់ឈ្មោះអាក្រក់ ក្នុងភ្នែកមនុស្សទូទាំងសកលលោក
ក្រោយឈ្នះបណ្ដឹងបរិហារកេរ្តិ៍លើអតីតភរិយា Amber Heard ពេលនេះតារាសម្តែងវ័យ ៥៩ ឆ្នាំ Johnny Depp បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទាមទារកេរ្តិ៍ឈ្មោះឡើងវិញ។ បន្ទាប់ពីក្លាយជាមនុស្សអាក្រក់អស់រយៈពេល៦ឆ្នាំ ក្នុងក្រសែភ្នែកមហាជន ទូទាំងសកលលោក។

តារាសម្ដែងរូបនេះ និយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាអាជីពសម្ដែងឡើងវិញ។ លើកនេះ រួមទាំងការទៅទស្សនាការប្រគំតន្ត្រី ជាមួយនឹងសិល្បករល្បី ៗដូចជា Jeff Beck។ ខណៈពេលនេះ គាត់បានធូរស្រាលច្រើនដោយសាលក្រម បានឲ្យគាត់វិលត្រលប់ទៅជីវិតឯករាជ្យវិញ។
ទន្ទឹមនោះ ប្រភពព័ត៌មានមួយក៏បានបង្ហើបឲ្យដឹងថា អាជីពដែលគាត់ស្រលាញ់គឺស្ទើរតែគ្រប់យ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ គាត់ចូលចិត្តតន្ត្រី ហើយការសម្ដែងគឺជាជីវិតរបស់គាត់។ គាត់មិនអាចអង្គុយស្ងៀម ហើយមិនធ្វើអ្វីសោះអំពីការពិតដែលថាការងាររបស់គាត់ត្រូវបានប៉ះពាល់។ គាត់គិតថាសាលក្រមនេះយុត្តិធម៌ តែយ៉ាងណា វាដូចជាជ័យជម្នះសម្រាប់គាត់។ គាត់សង្ឃឹមដោយស្មោះថា គាត់អាចសង្គ្រោះអាជីពរបស់គាត់មកវិញ ក្រោយឈ្នះក្ដីនេះ។ គាត់កំពុងស្វែងរកអនាគតដែលនឹងឈានទៅមុខ បន្ទាប់ពីឆ្លងកាត់រឿងអាក្រក់ ដែលបានកើតឡើងអស់រយៈពេល៦ឆ្នាំកន្លងមក។ Depp មានអារម្មណ៍ថា គាត់បានបង្ហាញខ្លួនឯងគ្រប់គ្រាន់ហើយ សម្រាប់ពិភពលោកនេះ។

គួរឲ្យដឹងដែរថា សម្រាប់ការងារភាពយន្តបន្ទាប់របស់ Depp គឺការងារជាមួយអ្នកដឹកនាំរឿងស្ត្រីជនជាតិបារាំង Maïwenn ដែលគាត់នឹងដើរតួជា King Louis XV ដែលភាពយន្តនេះនឹងបើកដំណើរការនៅខែសីហាខាងមុខនេះផងដែរ។

គួររំលឹកថា Johnny Depp ត្រូវបានគេរិះគន់ខ្លាំងបន្ទាប់ពីមានព័ត៌មានថា លោកបានរំលោភបំពាននិងប្រើហិង្សា លើរាងកាយរបស់អតីតភរិយា Amber Heard រហូតបានក្លាយជាបណ្ដឹងដ៏យូរឆ្នាំ។ កេរ្តិ៍ឈ្មោះសម្ដែងរបស់ Depp ត្រូវបានបាត់បង់តាំងពីពេលនោះ។ លើសពីនេះ ការងារសម្ដែង ត្រូវបានហាមប្រាមមិនឲ្យបង្ហាញនៅអាមេរិកម្ដងទៀត។ គាត់ក៏ក្លាយជាមនុស្សអាក្រក់នៅក្នុងក្រសែភ្នែកមហាជនទូទាំងសកលលោកអស់រយៈពេល ៦ ឆ្នាំ ហើយអាជីពសម្ដែង ក៏ត្រូវបានគេបដិសេធ មិនថាតាមសារព័ត៌មាន ឬអ្នកគាំទ្រភាពយន្ត ក្រុមហ៊ុនភាពយន្តជាច្រើនក៏បានហាមឃាត់ និងប្រឆាំងលោកដូចគ្នា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


