ជីវិតកម្សាន្ដ
តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
យោងតាមទស្សនាវដ្តី Forbes តារាហូលីវូដ Johnny depp ដែលត្រូវបានគេចាត់ទុកថា ជាដួងតារាដ៏ធំបំផុតនៃពិភពភាពយន្តពិភពលោក មកដល់ឆ្នាំ២០២១នេះ មានទ្រព្យសម្បត្តិប្រមាណជា ២០០ លានដុល្លារអាមេរិក ។

លោកជាកូនកាត់៦សាសន៍ និងជាបុរសដែលចុះស្នាមរៀបការដល់ទៅបីលើកមកហើយ។
ជាតារាសម្តែង ផលិតនិងតន្រ្តីករជនជាតិអាមេរិក Depp ធ្លាប់ទទួលបានពានរង្វាន់ Golden Globe ចំនួន ១០ ជាតារាសម្តែងឆ្នើមព្រមទំាងតែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួន ៣ សម្រាប់តារាសម្តែងល្អបំផុត ។
ចំនួនលុយខាងលើមិនទាន់ រាប់បញ្ចូលកញ្ចប់ចុងក្រោយដែលកាត់ចេញពីកុនបំបែកឯកទគ្គកម្មខាងចំណូលទំាងប៉ុន្មានរបស់គាត់នៅឡើយ។

ជាធម្មតាតារាឯកនៃសេរ៊ី the Pirates of the Caribbean តែងទទួលបាន ២០% នៃ Box Office ភាពយន្តនីមួយៗ ដែលខ្លួនចូលសម្តែង នេះបើយោងតាមប្រភពព័ត៌មានពី HollyScoop។ យ៉ាងណាមិញ ទឹកប្រាក់ចំនួន ៤០ លានដុល្លារចុងក្រោយនេះ គឺបានមកពីចំណែកថតរឿងថ្មី the Pirates of the Caribbean ដែលរឿងនេះបានបំបែកឯកទគ្គកម្មរកចំណូលបានជាង ១ ពាន់លានដុល្លារនៅទូទាំងពិភពលោក និង ៥៥ លានដុល្លារពីប្រាក់ចំណេញក្នុងរឿង “Alice in Wonderland” ។
តារាវ័យ ៥៧ ឆ្នាំJohnny Depp ត្រូវបានគេចាត់ទុកថា ជាអ្នកសម្តែងស៊ីសង្វាក់បំផុតសម្រាប់តួអង្គមេចោរ Jack Sparrow ដែលជាមេចោរធ្លាប់ខូចចិត្ត ក្លាយមកជាមនុស្សអានាថា មានចរិតល្ងីល្ងើ ប្រមឹក ប៉ុន្តែបានប្រែក្លាយឱ្យកុន១នេះ ក្លាយមកជាភាពយន្តកំពូលផុតគេខាងចំណូលមិនធ្លាប់មានក្នុងប្រវត្តិហូលីវូដ។

Johnny Depp កើតនៅរដ្ឋ Kentucky ហើយធំដឹងក្តីនៅក្នុងរដ្ឋ Florida ដែលមានស្រឡាយកាត់ច្រើនសាសន៍ជាងគេ គឺកាត់ទាំងអាល្លឺម៉ង់ អង់គ្លេស អៀរឡង់ បារាំង អាហ្រ្វិក និងឆឺរី។ មរតកពូជសាសន៍នេះ គឺបន្តមកពីខាងម្ដាយ។
ជីវិតស្នេហារបស់តារារូបនេះ ត្រូវបានកាសែតជាច្រើនវិភាគថា មិនជោគជ័យដោយសារធ្លាប់លែងលះដល់ទៅបីលើក ហើយ ពេលនេះបានជួបតារាផ្នែករាំរបស់រុស្សីនាង Polina Glen ជាសង្សារថ្មី។
យោងតាមសារព័ត៌មាន Daily Mail អ្នករបាំអាជីពរូបនេះស្ទាត់ជំនាញភាសាអ៊ីតាលី ហើយក៏ធ្លាប់ជាអ្នកបកប្រែពេលនាងជួប Depp នាងជាអ្នករបាំវ័យក្មេងជនជាតិរុស្ស៊ីដ៏ស្រស់ស្អាត ដែលមានតែចិត្តស្នេហា ហើយមិនចង់បានអ្វីទាំងអស់ ក៏មិនទាំងដឹងថា Depp ជានរណាផង។

អ្នកទំាងទ្វេបានស្គាល់គ្នានៅក្នុងកម្មវិធីមួយដែលមិនដឹងថា Depp ជាតារាធំរបស់អាមេរិក ហើយក៏ផ្លាស់មករស់នៅជាមួយចននី តាមបែបមនុស្សធម្មតាដែលស្រលាញ់គ្នា៕
ប្រែសម្រួល៖ ឡាហ្ស៊ូលី
ចុចអាន៖ មកដឹងប្រវត្តិអតីតម្ចាស់ជើងឯកខ្សែក្រវាត់កីឡាកាសលោក Dwayne Johnson
ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


