ជីវិតកម្សាន្ដ
ផ្អើលអ្នកគាំទ្រ! Justin Bieber ប្រឈមនឹងជំងឺខ្វិន ដោយសារមេរោគមួយប្រភេទ (មានវីដេអូ)
វាបានក្លាយជាសុបិន្តអាក្រក់សម្រាប់អ្នកគាំទ្រ ជាពិសេសអ្នកដែលទន្ទឹងរង់ចាំការប្រគុំតន្ត្រី បន្ទាប់ពីតារាចម្រៀង Justin Bieber បានបង្ហាញតាមរយៈ Instagram ដោយនិយាយថា មុខរបស់លោកខ្វិន ដោយសារមេរោគដែលគេស្គាល់ថាជា Ramsay Hunt។

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាចម្រៀងវ័យ២៨ ឆ្នាំរូបនេះ ត្រូវបានបង្ហាញនៅលើ Instagram ដោយ Justin បានបង្ហោះឃ្លីបដែលមានរយៈពេល ២.៥៤ នាទី ពន្យល់ពីមូលហេតុដែលលោកត្រូវពន្យារពេលការសម្តែងរបស់ខ្លួន នៅឯការប្រគុំតន្ត្រីថ្មីៗនេះ ហើយនិយាយថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន Ramsay Hunt ។ រោគសញ្ញាដែលបន្សល់ទុកផ្នែកខាងស្តាំ នៃមុខរបស់លោកបានខ្វិន។
Justin បានពន្យល់នៅក្នុងវីដេអូរយៈពេល ២.៥៤ នាទីថា “ដូចដែលអ្នកគ្រប់គ្នា ឃើញពីមុខរបស់ខ្ញុំ ខ្ញុំមានជំងឺមួយឈ្មោះថា Ramsay Hunt វាប៉ះពាល់ដល់សរសៃប្រសាទ auditory និងសរសៃប្រសាទមុខ។ លោកក៏បានចង្អុលទៅភ្នែកស្ដាំរបស់លោក ហើយនិយាយថាបន្ថែមថា ភ្នែកនេះមិនអាចព្រិចភ្នែកបានទេ។ រន្ធច្រមុះក៏មិនអាចកម្រើកបាន ផ្នែកនេះនៃមុខរបស់ខ្ញុំ គឺពិការទាំងស្រុង”។

Justin Bieber ក៏បន្ថែមទៀត ដោយនិយាយសុំទោសដល់អ្នកគាំទ្រ ជាមួយនឹងការលុបចោលការប្រគុំតន្ត្រីនាពេលថ្មីៗនេះ ហើយវាជាការខកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រលោក។ ខណៈពេលនេះ លោកមិនអាចបញ្ចេញសកម្មភាពណាមួយលើរាងកាយបានទេ។ ដូច្នេះ លោកត្រូវសម្រាក ហើយព្យាបាលលើមុខ ដើម្បីឲ្យឆាប់ត្រលប់មកដូចដើមវិញ។
ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រ និងឥស្សរជនល្បីៗនៅក្នុងឧស្សាហកម្មនេះ បានបង្ហោះសារគាំទ្រ រួមទាំង Scooter Braun ផងដែរ។ ខណៈអ្នកគ្រប់គ្រងរបស់ Justin Bieber បានបង្ហោះសារលើកទឹកចិត្ត ឲ្យតារារូបនេះបានប្រសើរឡើងវិញ៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាល់ប៊ុមថ្មី Charlie Puth គ្រោងនឹងចេញ អ្នកគាំទ្រសង្ស័យ អាចសហការជាមួយក្រុម BTS
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


