Connect with us

KPT+

ទំនៀមទម្លាប់នៃការប្រារព្ធពិធីរៀបការដ៏ចម្លែកៗចំនួន១០ដែលស្ទើរតែមិនគួរឲ្យជឿ

បានផុស

នៅ

អាពាហ៍ពិពាហ៍តែងកើតមានឡើងបន្ទាប់ពីគូស្នេហ៍បានសម្រេចចិត្តតស៊ូជាមួយគ្នា បង្កើតក្រុមគ្រួសារជាមួយគ្នា ដោយមានការប្រារព្ធពិធីរៀបការតាមបែបប្រពៃណីទំនៀមទម្លាប់នៃប្រទេសរៀងៗខ្លួន។ ប៉ុន្តែ ក្នុងនោះក៏មានទំនៀមទម្លាប់ខ្លះស្រដៀងគ្នា ឯខ្លះទៀតខុសប្លែកគួរឱ្យចាប់អារម្មណ៍មែនទែន។ ខាងក្រោមនេះ គឺទំនៀនទម្លាប់រៀបការប្លែកៗនៅលើពិភពលោក៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ ប្រទេសចិន៖ ហាត់យំមួយខែមុននឹងដល់ថ្ងៃរៀបការ

កូនក្រមុំ និងសាច់ញាតិ ត្រូវហាត់យំមួយថ្ងៃមួយម៉ោងក្នុងមួយខែពេញ ដើម្បីស្វាគមន៍នៃអាពាហ៍ពិពាហ៍ និង រឿងដែលល្អ។ នៅ​ប្រទេសចិនដូចគ្នានេះ ក៏មានដែរការជួលអ្នកនាំសំណាងដឹកដៃកូនក្រមុំ។ គេតែងនិយមជួលស្រ្តីម្នាក់ដែលគេគិតថានាំសំណាងឱ្យកាន់ដៃ និងមើលតែកូនក្រមុំ កំលុងពេលដង្ហែរកូនក្រមុំទៅផ្ទះកូនកម្លោះ ដោយមានការមើលថែនៅតាមផ្លូវកុំឱ្យរឿងមិនល្អមកតាមពេលកំពុងធ្វើដំណើរ។

២/ ប្រទេសកុងហ្គោ៖ គ្មានស្នាមញញឹមនៅថ្ងៃរៀបការ

ជាទូទៅពេលរៀបការតែងមានភាពសប្បាយរីករាយ ជាពិសេស គឺកូនកម្លោះ និងកូនក្រមុំ។ ប៉ុន្តែនៅ ប្រទេសកុងហ្គោវិញ អ្នកទាំងពីរ ត្រូវហាមមិនឱ្យញញឹមក្នុងថ្ងៃរៀបការរបស់ពួកគេឡើយ ព្រោះបើពួកគេញញឹម ស្មើនឹងលេងសើចជាមួយការរៀបការ មិនមានភាពមត់ចត់ចំពោះពិធីនេះ។ ប៉ុន្តែ ពួកគេអាចទុកក្តីរំភើប សប្បាយរីករាយក្នុងចិត្តរបស់ពួកគេ។

៣/ ប្រទេសហ្វីជី៖ បង្ហាញធ្មេញត្រីបាឡែនទៅឳពុកក្មេក

ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅពេលឳពុកកូនក្រមុំដឹកដៃនាងនៅលើកម្រាលព្រំក្រហម កូនកម្លោះត្រូវបង្ហាញធ្មេញត្រីបាឡែនទៅឳពុកក្មេកមើល។

៤/ ប្រទេសហ្វីលីពីន៖ ព្រលែងព្រាបសនៅថ្ងៃរៀបការ

នៅវគ្គចុងបញ្ចប់នៃកម្មវិធីរៀបការ មានការព្រលែងព្រាប ញីមួយ ឈ្មោលមួយ ពីកូនក្រមុំ កូនកម្លោះ ដែលតំណាងឱ្យភាពចុះសម្រុងគ្នា សម្រាប់ជីវិតប្តីប្រពន្ធថ្មីថ្មោង។

៥/ ប្រទេសរុស្សី៖ ថតរូបរៀបការមុខផ្នូរទាហានមិនធ្លាប់ស្គាល់

គូស្នេហ៍នៅក្រុងមូស្គូ តែងថតរូបរៀបការរបស់ពួកគេនៅមុខផ្នូរទាហានដែលមិនធ្លាប់ស្គាល់ ពីមុនមក ព្រមទាំងមានចាប់ផ្កានៅមុខផ្នូរ ដើម្បីបង្ហាញពីកាយវិការគោរព។

៦/ប្រទេសវេណេស៊ុយអេឡា៖ ប្តីប្រពន្ធចាកចេញមុនពេលកម្មវិធីបញ្ចប់

បី្តប្រពន្ធទើបនឹងរៀបការរួច មិនត្រូវអនុញាតឱ្យទទួលភ្ញៀវដល់ចុងបញ្ចប់នៃកម្មវិធីទេ អាចពេលឱ្យគេយឺតចំពោះវេលាក្របទឹកឃ្មុំ និងសំណាងមិនល្អ។ បើគេចាកចេញពីកន្លែងកម្មវិធីបានមុនពេលត្រូវបញ្ចប់ គេនឹងមានសំណាងល្អ ហើយអ្នកឃើញពួកគេចេញទៅ ក៏មានសំណាងល្អជាមួយពួកគេដែរ។

៧/ឥណ្ឌា៖ សិល្បៈគូរដៃ

មុននឹងដល់ថ្ងៃរៀបការ កូនក្រមុំត្រូវប្រមូលមិត្តភក្តិ ឬ សាច់ញាតិរបស់ពួកគេអង្គុយរាប់ម៉ោង ដើម្បីគូរលើស្បែកដៃឱ្យមានភាពល្អិតៗ អមជាមួយនឹងក្បាច់សាក់ដ៏ស្រស់ស្អាត។ ការគូរដៃដោយក្បាច់នីមួយៗនេះ ត្រូវប្រើដោយទឹកថ្នាំហាន់ណា រយៈពេលពីរសប្តាហ៍ ទើបរលុបអស់។ នេះ ជាវប្បធម៌តាំងពីយូរលង់ណាស់មកហើយរបស់ប្រជាជនឥណ្ឌ ជាពិសេស ស្រ្តីតែម្តង។

៧/ ប្រទេសស៊ូដង់ខាងត្បូង៖ កំណត់យកកូនយ៉ាងតិច២នាក់

កុលសម្ព័ន្ធនៅប្រទេសស៊ូដង់ខាងត្បូង តែងជឿថា ការរៀបការដែលអាចរីកចម្រើនបាន លុះត្រាតែប្តីប្រពន្ធយកកូនយ៉ាងតិច២នាក់ ប្រសិនបើយកមិនបានទេ ប្តីមានសិទ្ធិលែងប្រពន្ធបាន។

៩/ ប្រទេសស៊ុយអែត៖ ពិធីជប់លៀងថើប

កំលុងពេលដំណើរការកម្មវិធីអាពាហ៍ពិពាហ៍នៅប្រទេសស៊ុយអែត ប្រសិនបើកូនកម្លោះចាកចេញពីសាល ឬបន្ទប់ជប់លៀង បុរសនៅទីនោះនឹងថើបកូនកម្លោះ។ ប្រសិនបើកូនក្រមុំចង់ទៅបន្ទប់ទឹក ឬទៅណាឆ្ងាយពីកូនកម្លោះ ស្រ្តីៗនៅទីនោះទាំងអស់នឹងថើបកូនកម្លោះ។

១០/ ប្រទេសវេលស៍ (Wales)៖ ការផ្តល់ស្លាបព្រានៃសេចក្តីស្រឡាញ់

នៅពេលដែលបុរសសុំស្នេហ៍នារីណាម្នាក់ ឬសុំនាងរៀបការនៅ វេលស៍ គេតែឃើញមានការផ្តល់ជូនកាដូជាស្លាបព្រាគូស្នេហ៍ មានអក្សរថា (ស្រឡាញ់ស្លាបព្រា) ក្នុងន័យនេះ គឺប្រសិនបើនារីម្នាក់នោះ ព្រមធ្វើគូស្នេហ៍ ឬ រៀបការជាមួយគេ បុរសនោះនឹងមិនធ្វើឱ្យនាងឃ្លានស្លាប់ឡើយ៕

កែសម្រួល៖ មាន មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម